
លោក ឡោ ណាវុធ
នាយករងកម្មវិធីសិក្សាទទួលបន្ទុកផ្នែក មធ្យមសិក្សាបឋមភូមិនិងទុតិយភូមិលោក ឡោ ណាវុធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០១១។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៩ លោកបានចូលបម្រើការងារនៅ ស្ថាប័នអប់រំឯកជនមួយកន្លែង ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង រហូតដល់ឆ្នាំ២០១៥។ នៅក្នុងកំឡុងពេលនោះដែរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានចូលបម្រើ ការងារនៅមជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (សាខាកណ្តាល) ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល៥ឆ្នាំ លោកត្រូវបានដំឡើងតួនាទីជាប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាភាសាអង់គ្លេស តាំងពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ នៅសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកត្រូវបានដំឡើងតួនាទីជា ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ នៃសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ។ ដោយមើលឃើញពីគុណភាពការងារ និងការលះបង់ប្រឹងប្រែងរបស់លោកដើម្បីការអប់រំ ព្រមទាំងការរីកលូតលាស់របស់សាលារៀន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកក៏ត្រូវបានដំឡើងតួនាទីជា នាយករងកម្មវិធីសិក្សាទទួលបន្ទុកផ្នែកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ដែលត្រូវបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (សាខាកណ្តាល)។