
លោក ឡេង សុខអេង
ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចោមចៅលោក ឡេង សុខអេង កើតនៅឆ្នាំ១៩៨៤។ លោកទទួលបានសញ្ញាបត្រ មធ្យមសិក្សាគរុកោសល្យនៅឆ្នាំ២០០៣ និងសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកអប់រំពីសាកលវិទ្យាល័យ បៀលប្រាយ នៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០១១ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៅសាកលវិទ្យាល័យ ន័រតុន។ លោកបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ ក្នុងតួនាទីជាចាងហ្វាងរងបឋមសិក្សា។ ផ្អែកលើសមត្ថភាពរបស់លោក លោកត្រូវបានដំឡើងតួនាទីជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
មុនពេលលោកចូលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង លោកធ្លាប់ជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន កោះធំ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ ហើយជានាយករង ផ្នែកមត្តេយ្យសិក្សា និងបឋមសិក្សា នៅសាលារៀន ពិភពថ្មី ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។