
អ្នកស្រី ហ៊ិន ស្រីពៅ
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ សាខាទួលគោកសូមជម្រាបសួរ លោក លោកស្រី សាធារណជនទូទៅ និងប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន!
សូមស្វាគមន៍មកកាន់គេហទំព័រ និងការមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំងរបស់យើងខ្ញុំ!
សាលារៀន អន្តរទ្វីប អាមេរិកាំងគឺជាសាលាចំណេះទូទៅឯកជនដែលមានកម្មវិធីសិក្សាបែបស្ដង់ដា និងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្រៅពីស្របតាមកម្មវិធីសិក្សារបស់រដ្ឋ សាលាក៏មានបញ្ចូលកម្មវិធីជំនាញជាច្រើនទៀតដូចជា ៖ សិល្បៈ ភ្លេង របាំ គេហកិច្ច គំនូ ក្បាច់គុនល្បុក្កតោ និងកីឡាជាច្រើនមុខទៀត។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនយើងក៏មានបន្ថែមនូវដំណើរទស្សនកិច្ចសិក្សា បំណិនជីវិត សកម្មភាពការងារសង្គម និងកម្មវិធីសប្បុរសធម៌ផងដែរ។ លើសពីនេះទៅទៀតសាលាគឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំ វិន័យ សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបាន ចំណេះដឹង ចំណេះធ្វើប្រកបដោយគុណភាព និងបទពិសោធជីវិតល្អៗជាក់ស្ដែងក្នុងសង្គម និងអភិវឌ្ឍខ្លួនឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អដែលសង្គមជាតិត្រូវការ។
ការសម្រេចចិត្តរបស់លោក លោកស្រីក្នុងការបញ្ជូនបុត្រធីតាឱ្យមកសិក្សានៅ សាលារៀន អន្តរទ្វីប អាមេរិកាំង កូនៗរបស់លោកអ្នក និងទទួលបានចំណេះដឹង ជំនាញពិតប្រាកដដែលជាយានសម្រាប់ដឹកនាំទៅកាន់អនាគតមួយដ៏ត្រចះត្រចង់នាពេលខាងមុខ។
ជាទីបញ្ចប់តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើសាលារៀន អន្ដរទ្វីប អាមេរិកាំងយើងខ្ញុំ។
សូមជូនពរលោក លោកស្រី និងប្អូនៗសិស្សានុសិស្សទាំងអស់ជួបប្រទះតែ សុខភាពល្អ សេចក្ដីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ !