
អ្នកស្រី លួន ស្រីទូច
ប្រធានអ្នកប្រឹក្សាសិក្សាសាលាអ្នកស្រី លួន ស្រីទូច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១០។ អ្នកស្រីបានចូលបម្រើការងារជា អ្នកសម្របសម្រួលកម្មវិធី ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅអង្គការសមាគមថែទាំគ្រួសារកម្ពុជា
(រ៉ាក់) (RHAC) ផ្តោតទៅលើការអប់រំ និងការប្រឹក្សាយោបល់ដល់យុវវ័យ នៅក្នុងសហគមន៍ ដូចជា៖ ផលលំបាកនៃបោះបង់ការសិក្សានៅវ័យក្មេងពេក ការថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្ត
អនាម័យក្នុងការរស់នៅ ការស្លៀកពាក់ ការបរិភោគ ការរៀបចំផែនការគ្រួសារ និងសុខភាពបន្តពូជ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ អ្នកស្រីក៏បានប្តូរទៅបម្រើការងារជា បុគ្គលិកកម្មវិធី នៅអង្គការមូលនិធិស្ម័គ្រចិត្តកម្ពុជា (Cambodia Volunteer Foundation) ក្នុងការសម្របសម្រួលចំពោះអ្នកស័្មគ្រចិត្តជាជនជាតិបរទេស ដែលពួកគាត់មកស្ម័គ្រចិត្តជួយនៅតាមអង្គការនានានៅប្រទេសកម្ពុជា ដូចជាជួយបង្រៀន ភាសាអង់គ្លេស ថែទាំទារក កុមារ ប្រឹក្សាយោបល់ដល់ប្អូនៗ។