ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

ទំព័រដើម / ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

ផ្នែក​សុវត្ថិភាព​សាលា​ និង​សាធារណៈ​ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ផ្តល់​សេវាកម្ម​សុវត្ថិភាព​ និង​សម្អាត​សម្រាប់​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ការបង្កើត​ឱ្យ​មាន​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​ សោ​ភណ្ឌ​ភាព​ និង​អនាម័យ​ល្អ​សម្រាប់​សិស្សានុសិស្ស​ គឺជា​កាត​ព្វ​កិច្ច​របស់​បុគ្គលិក​ផ្នែក​សុវត្ថិភាព​សាលា​ និង​សាធារណៈ​។ ដូច្នេះហើយ​សន្តិសុខ​នៅ​តាម​អគារ​នី​មួយ​ៗ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​សុវត្ថិភាព​ជូន​សិស្សានុសិស្ស​ បុគ្គលិក​ និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​។ អ្នក​សម្អាត​របស់​យើង​បំពេញការងារ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ដើម្បី​ធ្វើ​ឱ្យ​គ្រប់​ទីតាំង​នៃ​អគារ​ស្អាត​ និង​គ្មាន​ស្នាម​ប្រ​លាក់​។ យើង​ជឿជាក់​ថា​ សាលារៀន​ដែល​មាន​បរិស្ថាន​ និង​អនាម័យ​ល្អ​ នាំ​ឱ្យ​សិស្សានុសិស្ស​មាន​សុខភាព​។ ផ្នែក​សុវត្ថិភាព​សាលា​ និង​សាធារណៈ​ បែងចែក​ជា​បី​ផ្នែក​តូច​ៗដូច​ខាងក្រោម​៖

សេវាកម្មសុវត្ថិភាព

ដើម្បី​រក្សា​សុវត្ថិភាព​ជូន​សិស្សានុសិស្ស​ យើង​បាន​កំណត់៤ទីតាំង​សម្រាប់​សន្តិសុខ​ឈរជើង​ ដែល​មាន​ដូចជា​ ច្រកចូល​អគារ​ នៅ​តាម​ជាន់​ ចម្លង​ផ្លូវ​ និង​ចំណត​។ ពួកគេ​ទាំងអស់គ្នា​មាន​ជំនាញ​ច្បាស់លាស់​ និង​ទទួល​បានការ​បណ្តុះបណ្តាល​ជាប្រចាំ​។ លើស​ពី​ការងារ​សុវត្ថិភាព​ សន្តិសុខ​ក៏​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​សេវាកម្ម​អថិ​តិ​ជន​ នៅ​ខាងមុខ​ និង​ច្រកចូល​អគារ​ផង​ដែរ​។

 

 

សេវាកម្មសម្អាត

ឆ្លើយតបទៅនឹង​តម្រូវការ​អនាម័យ​ស្អាត​ក្នុង​សម័យ​ទំនើប​ យើង​ប្តេ​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ធ្វើ​ឱ្យ​បរិស្ថាន​សាលា​ស្អាត​ និង​មាន​ពណ៌បៃតង​ ដែល​ធ្វើឡើង​ដោយ​អ្នក​សម្អាត​ដែល​មាន​ជំនាញ​ច្បាស់លាស់​ និង​មាន​តួនាទី​សម្អាត​គ្រប់​ទីតាំង​នៃ​អគារសិក្សា​ ក្នុង​នោះ​ ទីតាំង​ដែល​យើង​ផ្តោត​ខ្លាំង​បំផុត​គឺ​ បន្ទប់ទឹក​។ យើង​ប្រកាន់​ភ្ជាប់នូវ​ចក្ខុវិស័យ​ដែល​ថា​ “បន្ទប់ទឹក​ត្រូវតែ​ស្អាត​ ស្ងួត​ និង​មាន​ក្លិនក្រអូប"។

 

 

ការិយាល័យអ្នកស្នាក់នៅសាលា

ដើម្បី​ធានា​ថា​ អគារសិក្សា​ និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ មាន​សុវត្ថិភាព២៤ម៉ោង​ និង៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ យើង​មាន​បុគ្គលិក​ស្នាក់នៅ​សាលា​ប្រចាំការ​នៅ​គ្រប់​អគារ​។ បុគ្គលិក​ស្នាក់នៅ​សាលា​មាន​តួនាទី​ និង​ទំនួល​ខុសត្រូវ​ដូច​សន្តិសុខ​ ដែល​ពួកគេ​ត្រូវ​ធ្វើការ​ពេលយប់​ ថ្ងៃអាទិត្យ​ និង​ថ្ងៃឈប់​សម្រាក​។ ពួក​គេទទួលខុសត្រូវ​លើ​៖

  • ការពារអគារសិក្សា និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ពីការលួច ឬបំផ្លិចបំផ្លាញ។
  • ការពារអគារសិក្សា និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ពីការបំផ្លាញដោយអគ្គិភ័យ។
  • រក្សាបរិស្ថាននៅក្នុង និងជុំវិញអគារឱ្យបានស្អាតជាប្រចាំ ពោលគឺ ស្អាតដូចនៅថ្ងៃប្រតិបត្តិការ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ