ទំព័រដើម / អគារសិក្សា
អគារ លីម គីមណយ (Lim Kim Noy Tower) សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) មានពណ៌សខ្ពស់ស្កឹមស្កៃ ដែលអាសយដ្ឋានស្ថិតនៅអគារលេខ11A ផ្លូវ402 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទល់មុខសាលាបឋមសិក្សាភូមិ7។ អគារ លីម គីមណយ មានកម្ពស់17ជាន់ មានទំហំអគារសរុបចំនួន6922m2 និងទំហំដីមានចំនួន400m2 ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅដើមឆ្នាំ2015 ប្រកបដោយស្តង់ដាបែបទំនើប គុណភាព សុវត្ថិភាព ផាសុកភាព មានជណ្តើរយន្ត3 ជណ្តើរជើង1 និងជណ្តើរអាសន្ន1។ អគារ លីម គីមណយ (Lim Kim Noy Tower) ជាអគាររបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាម្ចាស់អគារផ្ទាល់។ អគារ លីម គីមណយ (Lim Kim Noy Tower) គឺអគារដែលសាងសង់ដោយផ្ទាល់ខ្លួនមិនជួលពី អ្នកដទៃទេ ហើយក៏ជាអគារសិក្សាទី6 បន្ទាប់ពីអគារ គួច លៀងហួរ។ នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំបំពាក់នូវម៉ាស៊ីនត្រជាក់ កង្ការ ស្លាយ ដើម្បីបំពេញតម្រូវការក្នុងការសិក្សា។ នៅតាមជាន់នីមួយៗ មានដាក់ថូផ្កាលម្អ និងមានរៀបចំសាឡុង និងតុ សម្រាប់សិស្សានុសិស្សអង្គុយលេង ឬអានសៀវភៅជាដើម។ អគារ លីម គីមណយ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី23 ខែមេសា ឆ្នាំ2015 ហើយអគារនេះ បានដាក់ឱ្យសិស្សរៀនថ្នាក់ចំណេះទូទៅខ្មែរថ្នាក់ទី7 ដល់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដំណើរការចូលរៀនតាំងពីថ្ងៃទី31 ខែមីនា ឆ្នាំ2015 មកម្ល៉េះ។ បច្ចុប្បន្ននេះ អគារ លីម គីមណយ ត្រូវបានដាក់ឱ្យសិស្សថ្នាក់ទី7 ដល់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
អគារ ងិន ហួយ (Ngin Huy) សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) មានអាសយដ្ឋានស្ថិត នៅអគារលេខ29 ផ្លូវ187 ក្រុម19 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាធានីភ្នំពេញ។ អគារនេះមានកម្ពស់3ជាន់ ហើយមានទំហំអគារសរុបចំនួន 2929.9m2 និងដីជាប្រភេទដីឡូត៍មានទំហំ 1946.86m2។ បន្ទាប់ពីបានជួសជុល និងចូលកាន់កាប់ជាផ្លូវការរួចមក ការរៀបចំសាងសង់ក៏បានចាប់ផ្តើមសាងសង់រួចរាល់ក្នុងឆ្នាំ2007 ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី16 ខែសីហា ឆ្នាំ2007។ ឈ្មោះថា អគារ ងិន ហួយ គឺជាឈ្មោះរបស់ជីដូនបង្កើតរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាឧបាសិកា មានចិត្តសន្តោសប្រណីចំពោះកូនចៅ និងអ្នកភូមិផងរបងជាមួយ។ ដើម្បីរំឭកនឹកគុណដល់ជីដូន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រសិទ្ធនាមអគារនេះដំបូងគេ ក្នុងចំណោមអគារសិក្សារបស់លោកថា អគារ ងិន ហួយ ចាប់តាំងពីថ្ងៃបើកសម្ពោធរៀងមក។ អគារ ងិន ហួយ ត្រូវបានផ្លាស់ប្តូររូបរាង ជួសជុល តុបតែងអគារឱ្យភាពស្រស់ស្រាយ ដូចជាការរៀបចំកន្លែងក្មេងលេង (Playground) បានរៀបចំដាក់របស់ក្មេងលេង និងរូបភាពគូរលើជញ្ជំាង គឺដើម្បីទាក់ទាញសិស្សឱ្យមានចិត្តចង់មករៀនដោយភាពរីករាយ និងស្រស់ថ្លា។ អគារ ងិន ហួយ ជាអគារសិក្សាសម្រាប់សិស្សានុសិស្សរៀនចំណេះទូទៅខ្មែរ ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី6 ដែលត្រូវបានដាក់ឱ្យចូលរៀនតាំងពីឆ្នាំសិក្សា2007-2008 មកម្ល៉េះ។ នៅក្នុងឆ្នាំសិក្សា2007-2008 អគារសិក្សានេះមានរៀបចំជាសាលប្រជុំនៅជាន់ទី3 ដែលមានឈ្មោះថា សាលប្រជុំ លីម គីមណយ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សម្រាប់កម្មវិធីធំៗ។ ប៉ុន្តែក្នុងខែកក្កដា ឆ្នាំ2015 អគារ ងិន ហួយ ត្រូវបានរុះរើស ជួសជុលសាជាថ្មី ហើយបានកែប្រែសាលប្រជុំនេះបន្ទប់រៀនវិញ។ ការជួសជុលអគារ បានប្តូរទាំងរបង និងក្លោងទ្វារ រៀបចំយ៉ាងស្អាត មិនថាក្នុងបរិវេណអគារ ឬក្នុងការិយាល័យផ្សេងៗ ដូចជាការិយាល័យកិច្ចការសិស្ស និងការិយាល័យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្តូរពីជញ្ជាំងថ្ម ទៅជាជញ្ជាំងកញ្ចក់វិញ ពោលគឺរូបរាងអគារត្រូវបានផ្លាស់ប្តូរទាំងស្រុង។ បន្ទាប់មកនៅឆ្នាំ២០២១ ការិយាល័យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលស្ថិតនៅជាន់ផ្ទាល់ដី នៃអគារ ងិន ហួយ បានធ្វើការផ្លាស់ប្តូរឥដ្ឋការ៉ូ និងកញ្ចក់ថ្មី ព្រមទាំងធ្វើការផ្លាស់ប្តូរ ការិយាល័យកិច្ចការសិស្ស និងបន្ទប់ប្រឹក្សាយោបល់ពី អគារ ងិន ហួយ ទៅអគារ ងិន ហួយ ខរន័រវិញ។ បច្ចុប្បន្នអគារ ងិន ហួយ ត្រូវបានប្រើប្រាស់សម្រាប់សិស្សចំណេះទូទៅខ្មែរ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី6 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។
អគារ ងិន ហួយ ខរន័រ (Ngin Huy Corner Building) មានអាសយដ្ឋានស្ថិតនៅអគារលេខ២៩ ផ្លូវ១៨៧ ក្រុម១៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាធានីភ្នំពេញ ជាប់នឹងអគារ ងិន ហួយ។ បន្ទាប់ពីបានចូលកាន់កាប់ជាផ្លូវការរួចមក ការរៀបចំសាងសង់ក៏បានចាប់ផ្តើមសាងសង់រួចរាល់ក្នុងឆ្នាំ២០១៧។ អគារ ងិន ហួយ ខរន័រ មានកម្ពស់៦ជាន់ចាប់ផ្តើមប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។ ឈ្មោះថាអគារ ងិន ហួយ ខរន័រ ដោយសារតែអគារនេះសាងសង់ឡើងជាប់កែងនឹងអគារ ងិន ហួយ ហើយឈ្មោះថា អគារ ងិន ហួយ គឺជាឈ្មោះរបស់ជីដូនបង្កើតរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាឧបាសិកា មានចិត្តសន្តោសប្រណីចំពោះកូនចៅ និងអ្នកភូមិផងរបងជាមួយ។ ដើម្បីរំឭកនឹកគុណដល់ជីដូនរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិតបានប្រសិទ្ធនាមអគារនេះដំបូងគេក្នុងចំណោមអគារសិក្សារបស់លោកថា អគារ ងិន ហួយ ចាប់តាំងពីថ្ងៃបើកសម្ពោធរៀងមក។ នៅក្នុងឆ្នាំ២០២១ អគារ ងិន ហួយ ខរន័រ បានធ្វើការជួសជុលជាន់ផ្ទាល់ដី ដោយប្រែក្លាយ ភោជនីយដ្ឋាន Te Pak មកជា ការិយាល័យកិច្ចការសិស្ស និងបន្ទប់ប្រឹក្សាយោបល់។ អគារ ងិន ហួយ ខរន័រ មានកម្ពស់៦ជាន់ ត្រូវបានប្រើប្រាស់សម្រាប់សិស្សចំណេះទូទៅភាសាខ្មែរ ថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។
អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក (AIS Toul Kork Campus) (អតីតមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ហៅកាត់ថា CMAC) មានអាសយដ្ឋានស្ថិតនៅ អគារលេខ43 ផ្លូវ528 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារ AIS សាខាទួលគោក មានកម្ពស់6ជាន់ ហើយមានទំហំអគារសរុបចំនួន 5278.67m2 និងទំហំដីមានចំនួន 2410.42m2។ អគារ AIS សាខាទួលគោក សម្រាប់ដាក់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយអគារ AIS សាខាទួលគោក បែងចែកជាពីរអគារ ដោយអគារនៅខាងក្រោយហៅថា AIS Kids-TK សម្រាប់ដាក់ថ្នាក់កុមារចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី4 ហើយអគារខាងមុខសម្រាប់ដាក់សិស្សថ្នាក់ទី5 ដល់ទី12 ដោយអគារទាំងពីរស្ថិតក្នុងបរិវេណតែមួយជាមួយគ្នា។
អគារ AIS សាខាទួលគោក កាលពីមុនជាប្រភេទអគារចាស់។ បន្ទាប់ពីបានចូលកាន់កាប់ជាផ្លូវការរួចមក អគារ AIS សាខាទួលគោក ត្រូវបានជួសជុលរៀបចំសាជាថ្មីដែលមើលទៅជាអគារមួយយ៉ាងល្អប្រណីត មានភាពរឹងមាំ បំពាក់ដោយសម្ភារបរិក្ខារទំនើបៗ នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំយ៉ាងស្អាត ដើម្បីបង្កើតនូវផាសុកភាពទៅដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ នៅតាមជាន់មានរៀបចំកៅអីឈើ ដើម្បីឱ្យសិស្សអង្គុយលេង អានសៀវភៅ ឬពិភាក្សាពីការសិក្សា។ អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី30 ខែមីនា ឆ្នាំ2015 ហើយនឹងត្រូវដាក់ឱ្យសិស្សរៀនក្នុងឆ្នាំសិក្សា2015-2016 នាថ្ងៃទី28 ខែកញ្ញា ឆ្នាំ2015 សម្រាប់សិស្សានុសិស្សថ្នាក់ចំណេះទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ចាក់អង្រែ (AIS) មានអាសយដ្ឋានស្ថិតនៅអគារលេខ824 ផ្លូវជាតិលេខ2 ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគារ Aii និង AIS សាខាចាក់អង្រែ នេះដែរ មានកម្ពស់5ជាន់ ហើយមានទំហំអគារសរុបចំនួន 8183.04m2 និងទំហំដីមានចំនួន 5491.78m2។ អគារ Aii និង AIS សាខាចាក់អង្រែ ប្រភេទជាអគារចាស់ ហើយត្រូវបានជួសជុលរៀបចំសាជាថ្មី ដែលមើលទៅជាអគារមួយយ៉ាងល្អប្រណីត មានភាពរឹងមាំ បំពាក់ដោយសម្ភារបរិក្ខារទំនើបៗ ធ្វើការតុបតែងដើម្បីឱ្យមានលក្ខណៈស្តង់ដាសមស្របទៅនឹងអគារសិក្សាដែលមានស្តង់ដា និងមានផាសុកភាពសម្រាប់សិស្សានុសិស្សសិក្សា ហើយបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2015។
អគារ Aii និង AIS សាខាចាក់អង្រែ ត្រូវបានបំពាក់ទៅដោយ Camera សុវត្ថិភាពនៅតាមថា្នក់រៀន និងតាមទីធ្លាសាលា ហើយមានទីធ្លាសម្រាប់កុមារលេងកម្សាន្ត (Playground) សម្ភារបរិក្ខារ បណ្ណាល័យ សម្រាប់សិស្សានុសិស្សដើម្បីសិក្សាស្រាវជ្រាវមានកង្ហារ និងម៉ាស៊ីនត្រជាក់ដែលមានផាសុកភាពល្អសម្រាប់សិស្សានុសិស្ស។ លើសពីទៅទៀត ដើម្បីឱ្យទីធ្លានៃសាលារៀនកាន់តែមានសោភ័ណភាពស្រស់ស្អាតបន្ថែមទៀត អគារ AIS សាខាចាក់អង្រែ បានសាងសង់ទីលានកីឡាបាល់ទាត់នៅក្នុងឆ្នាំ២០២០ និងទីលានបាល់បោះ និងបាល់ទះបន្ថែមទៀតនៅក្នុងឆ្នាំ២០២១។
អគារសិក្សាថ្មីបន្ថែមនេះ ត្រូវបានបង្កើតឡើងដោយសារតែកំណើនសិស្សចេះតែកើនឡើង និងមានការគាំទ្រពីសិស្សានុសិស្ស និងអ្នកអាណាព្យាបាល។ គណៈគ្រប់គ្រងសាលាបានបន្ថែមនូវអគារសិក្សាថ្មីបន្ថែមមួយទៀត ដែលស្ថិតនៅជាប់នឹងអគារសិក្សាដែលមានស្រាប់។ អគារនេះត្រូវបានជួសជុលសាងសង់ឡើងវិញ តាមទម្រង់ដែលមានស្រាប់ គ្រាន់តែធ្វើឱ្យមានភាពរឹងមាំជាងមុន សុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងសោភណ្ឌភាពស្អាត ហើយបានខណ្ឌបែងចែងសម្រាប់ប្រើប្រាស់ថ្នាក់រៀននៅលើផ្ទៃដីសរុប ៧១៦ ម៉ែតក្រឡា កម្ពស់២ជាន់ មានចំនួនបន្ទប់៤ មានបរិវេណទីធ្លាធំទូលាយ ក្នុងថ្នាក់បំពាក់ទៅដោយសម្ភារៈសិក្សាទំនើបៗ និងកន្លែងកុមារលេងយ៉ាងធំទូលាយ បន្ទប់សិក្សាមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ ពិសេសមានសុវត្ថិភាពដែលអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញលក្ខណៈដល់សិស្សានុសិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព ហើយត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃ២៣ មករា ២០២៥។
សម្រាប់អគារនេះបើកឱ្យចូលសិក្សាដំបូងសិក្សាថ្មី២០២៤-២០២៥ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្រាប់សិស្សកម្រិតក្រោមមត្តេយ្យសិក្សា និងមត្តេយ្យសិក្សា។ អគារនេះអាចអនុញ្ញាតឱ្យសិស្សចូលរៀនបានប្រមាណជាង១២០នាក់ ទាំងពីរវេន ព្រឹក និងរសៀល ស្មើនឹង៤បន្ទប់សិក្សា។
អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ មានអាសយដ្ឋានស្ថិតនៅដីឡូត៍លេខ៦៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ អគារនេះមានលើផ្ទៃដីសរុបប្រមាណជា៣ហិកតា ដែលមានរូបរាងអគារជាអក្សរយូ (U) កម្ពស់៤ជាន់ មានចំនួនបន្ទប់២៥ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារៈសិក្សាទំនើបៗ ហើយលើសពីតម្រូវការអប់រំទៅទៀតនោះគឺ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ បន្ទប់សិក្សាមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ ពិសេសមានសុវត្ថិភាពដែលអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញលក្ខណៈដល់សិស្សានុសិស្ស ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
អគារនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។ សម្រាប់អគារនេះ បើកឱ្យចូលសិក្សាដំបូងសម្រាប់ការរៀនត្រៀមឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដែលមានសិស្សចាប់ពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។ អគារនេះអាចអនុញ្ញាតឱ្យសិស្សចូលរៀនបានប្រមាណជាង១១៥០នាក់ ទាំងពីរវេនព្រឹក និងរសៀល ស្មើនឹង២៥បន្ទប់សិក្សា។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មាន អាសយដ្ឋានស្ថិតនៅអគាលេខ1C និង 13D កែងផ្លូវ53 និង154 ភូមិ5 សង្កាត់ផ្សារថ្មី3 ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អគារនេះមានកម្ពស់8ជាន់ មានទំហំអគារសរុបចំនួន425.01m2 និងទំហំដីមានចំនួន151.39m2 ប្រកបដោយស្តង់ដាបែបទំនើប មានគុណភាព សុវត្ថិភាព ផាសុកភាព មានជណ្តើរយន្ត1 និងជណ្តើរជើង2 ។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំបំពាក់នូវម៉ាស៊ីនត្រជាក់ Smart TV ដើម្បីបំពេញតម្រូវការក្នុងការសិក្សា។ នៅតាមជាន់នីមួយៗ មានដាក់ថូផ្កាលម្អ និងមានរៀបចំសាឡុង និងតុ សម្រាប់សិស្សានុសិស្សអង្គុយលេង ឬអានសៀវភៅជាដើម។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី08 ខែឧសភា ឆ្នាំ2019 ហើយអគារនេះ បានដាក់ឱ្យសិស្សរៀនថ្នាក់ចំណេះទូទៅខ្មែរថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ផ្សារថ្មី ដំណើរការចូលរៀនតាំងពីថ្ងៃទី16 ខែតុលា ឆ្នាំ2019 មកម្ល៉េះ។ បច្ចុប្បន្ន អគារនេះត្រូវបានដាក់ឱ្យសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី12 សិក្សាចំនួន2វេន រួមទាំងថ្នាក់ភាសាចិន និងអង់គ្លេសសិក្សានៅពេលល្ងាចបន្ត។

អគារសិក្សាថ្មីបន្ថែមនេះ ត្រូវបានបង្កើតឡើងដោយសារតែកំណើនសិស្សចេះតែកើនឡើង និងមានការគាំទ្រពីសិស្សានុសិស្ស និងអ្នកអាណាព្យាបាល គណៈគ្រប់គ្រងសាលាបានបន្ថែមនូវអគារសិក្សាថ្មីបន្ថែមមួយទៀត ដែលស្ថិតនៅជាប់នឹងអគារសិក្សាដែលមានស្រាប់ ហើយសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃ១៦ មករា ២០២៥។ សម្រាប់អគារនេះ បានបើកឱ្យចូលសិក្សាដំបូងសម្រាប់ការបើកវគ្គសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានសិស្សកម្រិតថ្នាក់ Kid និង Adult រីឯថ្នាក់ភាសាខ្មែរបានចាប់ផ្តើមចូលសិក្សានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានសិស្សថ្នាក់បឋមសិក្សាកម្រិតទី៤ ដល់ទី៦។ អគារនេះអាចអនុញ្ញាតឱ្យសិស្ស ចូលរៀនបានប្រមាណជាង៦៥០នាក់ ទាំងពីរ គឺវេនព្រឹក និងរសៀល ស្មើនឹង១៣បន្ទប់សិក្សា។

អគារសាលរៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ រំលេចទៅដោយពណ៌ស មានទំហំធំខ្ពស់ស្កឹមស្កៃបង្អួតត្រដែត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ខាងមុខ និងខាងក្រោយអមទៅដោយទន្លេសាប និងទន្លេមេគង្គ ដែលពោពេញទៅដោយខ្យស់អាកាសធម្មជាតិបរិសុទ្ធ។ អគារនេះមានកម្ពស់៨ជាន់ មានទំហំអគារសរុបចំនួន៧៥២១.៦២ម៉ែត្រការ៉េ និងទំហំផ្ទៃដីមានចំនួន២៦១២.៨១ម៉ែត្រការ៉េ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ប្រកបដោយស្តង់ដាបែបសម័យទំនើប គុណភាព សុវត្ថិភាព ផាសុកភាព និងមានជណ្តើរយន្ត២ ជណ្តើរជើង១ និងជណ្តើរអាសន្ន១។ អគារសាលរៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ នៅក្នុងបន្ទប់សិក្សានីមួយៗមានទំហំធំទូលាយ រៀបចំបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ កង្ហារ និងបរិក្ខារសិក្សាទំនើបសម្បូរបែប ដើម្បីបំពេញតាមតម្រូវការក្នុងការសិក្សារបស់សិស្សានុសិស្សតាមបរិបទនៃបច្ចេកវិទ្យាថ្មី។ នៅតាមជាន់នីមួយៗ មានដាក់ថូផ្កាលម្អ ព្រមទាំងគំនូរ និងមានរៀបចំសាឡុង និងតុសម្រាប់សិស្សានុសិស្សសម្រាកអង្គុយលេង ឬអានសៀវភៅទៀតផង។ អគារសាលរៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី0៥ ខែកក្កដា ឆ្នាំ២០២១។ អគារនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ថ្នាក់ចំណេះទូទៅភាសាខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដែលបានដំណើរការចូលប្រើប្រាស់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ។ បច្ចុប្បន្នអគារនេះ ត្រូវបានដាក់ឱ្យសិស្សានុសិស្សសិក្សាចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ចែកចេញជា២វេនសិក្សា។
អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប (AIS Siem Reap Campus) មានអាសយដ្ឋានស្ថិតនៅ ភូមិសាលាកន្សែង ផ្លូវជាតិលេខ6Aសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប។ អគារ AIS សាខាសៀមរាប មានកម្ពស់4ជាន់ ហើយមានទំហំដីមានចំនួន 9355m2។ អគារ AIS សាខាសៀមរាប សម្រាប់ដាក់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីថ្នាក់ក្រោមត្តេយ្យសិក្សា ដល់ថ្នាក់ទី12។ អគារ AIS សាខាសៀមរាប ត្រូវបានជួសជុលរៀបចំសាជាថ្មីដែលមើលទៅជាអគារមួយយ៉ាងល្អប្រណីត មានភាពរឹងមាំ បំពាក់ដោយសម្ភារបរិក្ខារទំនើបៗ។ នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំយ៉ាងស្អាត ដើម្បីបង្កើតនូវផាសុកភាព ទៅដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ នៅតាមជាន់មានរៀបចំកៅអីឈើ ដើម្បីឱ្យសិស្សអង្គុយលេង អានសៀវភៅ ឬពិភាក្សាពីការសិក្សា។ អគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2022 ហើយនឹងត្រូវដាក់ឱ្យសិស្សរៀនក្នុងឆ្នាំសិក្សា2022-2023 នាថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2022 សម្រាប់សិស្សានុសិស្សថ្នាក់ចំណេះទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។
អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ មានអាសយដ្ឋានស្ថិតភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (អគារពណ៌ស) នេះមានកម្ពស់៧ ស្ថិតលើផ្ទៃដីសរុប ៥៣៧ម៉ែត្រការេ ប្រកបដោយស្តង់ដាបែបទំនើប មានគុណភាព និងសុវត្ថិភាព។ នៅតាមជាន់មានបរិវេណធំលូលាយ និងមាន២អគារស្ថិតនៅជិតគ្នាលើផ្លូវតែមួយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ។ អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ អគារនេះបានដាក់ឱ្យប្រើប្រាស់សម្រាប់ការចូលរៀនថ្នាក់ត្រៀមឆ្នាំសិក្សាថ្មីតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ សម្រាប់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ថ្នាក់ចំណេះទូទៅខ្មែរ ចាប់ពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ មកម្លេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ផ្ដើមឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ បច្ចុប្បន្ន អគារនេះត្រូវបានដាក់ប្រើប្រាស់សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ជាច្រើនរយនាក់កំពុងសិក្សាវេនព្រឹក និងរសៀល ហើយនៅពេលខាងមុខឆាប់ៗនេះនឹងដាក់ឱ្យចូលរៀនសម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ លើថ្នាក់អង់គ្លេស ភាសាចិន និងថៃ។
បច្ចុប្បន្នអគារសិក្សានៃសាខាតាកែវ មានផ្នែក និងសេវាកម្មដូចខាងក្រោម៖

អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ មានអាសយដ្ឋានស្ថិតនៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ អគារសិក្សានេះមានកម្ពស់៣ជាន់ ស្ថិតលើផ្ទៃដីសរុប៨៥៤៦ម៉ែត្រការេ ហើយត្រូវបានបុកគ្រឹះសាងសង់ថ្មីប្រកបដោយស្តង់ដាបែបទំនើប មានគុណភាព និងសុវត្ថិភាព។ នៅតាមជាន់ និងបរិវេននៃទីធ្លាអគារទាំងមានភាពធំលូលាយ អំណោយផលសម្រាប់សិស្សានុសិស្សសិក្សា បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ។
អគារសិក្សាថ្មីនេះ មាន៣អគារសិក្សា មានកម្ពស់៣ជាន់ និង៤ជាន់ ដែលនឹងប្រើប្រាស់សម្រាប់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូនការសិក្សាភាសាអង់គ្លេស ចិន វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL កម្មវិសិក្សាតាមអន-ឡាញ (i-Learn) សេវាកម្មពិគ្រោះយោបល់ និងបំពេញបែបបទក្នុងការនាំសិស្សទៅសិក្សានៅបរទេស (SOGO)... រួមទាំងដំណើរការសម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាចំណេះទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នឹងបើកឱ្យចូលរៀនកម្មវិធីរៀនត្រៀមឆ្នាំសិក្សាថ្មីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងនោះរួមមាន ការិយាល័យសិក្សា បន្ទប់ពិសោធ បណ្ណាល័យ បន្ទប់ព័ត៌មានវិទ្យា បន្ទប់ប្រឹក្សាយោបល់ អាហារដ្ឋាន ស្មាតម៉ាត ហាងកាហ្វេ បន្ទប់ធ្វើតេស្ត បន្ទប់សិស្សសម្រាក ការិយាល័យកិច្ចការសិស្ស បន្ទប់សង្គ្រោះបឋម ដែលបន្ទប់នីមួយៗបំពាក់ដោយបរិក្ខារទំនើបៗ និងមានផាសុកភាព។

អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ មានអាសយដ្ឋានស្ថិតនៅនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ អគារសិក្សានេះមានកម្ពស់៣ជាន់ ស្ថិតលើផ្ទៃដីសរុប៤៥៣៣.៦ ម៉ែត្រការេ ហើយត្រូវបានជួសជុលកែលម្អជាថ្មីប្រកបដោយស្តង់ដាបែបទំនើប មានគុណភាព និងសុវត្ថិភាព។ អគារនេះមានជណ្ដើរចំនួនបួនកន្លែងផ្សេងៗគ្នាគឺ ជណ្ដើរដើរដោយថ្មើរជើងដែលមានទីតាំងដាច់ដោយឡែកពីគ្នា ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរចុះឡើងរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកដែលបម្រើការងារនៅក្នុងអគារ ទាំងមូលផងដែរ។ លក្ខណៈពិសេសនៅក្នុងអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ គឺបានបំពាក់ប្រព័ន្ធនូវកាំមេរ៉ាសុវត្ថិភាព នៅតាមថ្នាក់រៀននីមួយៗ និងក្នុងទីធ្លាសាលារៀនទាំងមូល ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ដែលបានបម្រើការក្នុងអគារ។ នៅជាន់ផ្ទាល់ដី និងបន្ទប់ថ្នាក់រៀនគឺមានបរិយាកាសល្អ ហើយមានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗសម្រាប់សិស្សានុសិស្សក្នុងការសិក្សា។ នៅតាមជាន់ និងបរិវេននៃទីធ្លាអគារទាំងមានភាពធំលូលាយ អំណោយផលសម្រាប់សិស្សានុសិស្សសិក្សា បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ។
អគារសិក្សាថ្មីនេះ មានកម្ពស់៣ជាន់ ដែលនឹងប្រើប្រាស់សម្រាប់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូនការសិក្សាភាសាអង់គ្លេស ចិន ថៃ វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL កម្មវិសិក្សាតាមអន-ឡាញ (i-Learn) សេវាកម្មពិគ្រោះយោបល់ និងបំពេញបែបបទក្នុងការនាំសិស្សទៅសិក្សានៅបរទេស (SOGO)... រួមទាំងដំណើរការសម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាចំណេះទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នឹងបើកឱ្យចូលរៀនឆ្នាំសិក្សាថ្មីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះរួមមាន ការិយាល័យសិក្សា បន្ទប់ពិសោធ បណ្ណាល័យ បន្ទប់ព័ត៌មានវិទ្យា បន្ទប់ប្រឹក្សាយោបល់ អាហារដ្ឋាន ស្មាតម៉ាត ហាងកាហ្វេ បន្ទប់ធ្វើតេស្ត បន្ទប់សម្ភាស បន្ទប់គ្រូសម្រាក បន្ទប់សិស្សសម្រាក បណ្ណាគារ ការិយាល័យកិច្ចការសិស្ស បន្ទប់សង្គ្រោះបឋម សួនកម្រាន្តសម្រាប់កុមារ និងការិយាល័យជាច្រើនទៀតផងដែរ ហើយបន្ទប់នីមួយៗបំពាក់ដោយបរិក្ខារទំនើបៗ និងមានផាសុកភាព។

អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ មានអាសយដ្ឋានស្ថិតនៅលើដីឡូត៍លេខ៣៨១G ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទី២០ ខែកញ្ញា ឆ្នាំ២០២៤។ អគារនេះសាងសង់ឡើងក្នុងរចនាបទស្ថាបត្យកម្មសម័យទំនើប ដែលមានរាងជាចតុកោណ ហើយធាតុសំខាន់ក្នុងរចនាប័ទ្មនោះគឺ ភាពសាមញ្ញតែបែបទាន់សម័យ។
អគារនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប១១,២២៣ ម៉ែត្រការ៉េដែលមានចំនួន២អគារសិក្សាធំៗ គឺកម្ពស់៣ជាន់ និង៥ជាន់។ បរិវេណទីធ្លាសាលាធំទូលាយ បំពាក់ទៅដោយសម្ភារៈសិក្សាទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធន៍ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស បណ្ណាល័យធំៗចំនួន២ កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ បន្ទប់សិក្សាចំនួន៤៥បន្ទប់ ដែលពោរពេញដោយផាសុខុភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់។ អ្វីដែលកាន់តែពិសេសជាទីតាំងមួយដែលមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅ ពេញលក្ខណៈដល់សិស្សានុសិស្សប្រកប ដោយប្រសិទ្ធភាព និងគុណភាព។ សម្រាប់អគារនេះ បើកវគ្គសិក្សាដំបូងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់សិស្សានុសិស្ស Aii ចាប់ពីវគ្គសិក្សាទី៨៥ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និង AIS ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ ថ្ងៃទី០៧ តុលា ២០២៤ នេះតទៅ។