ទំព័រដើម / ស្មាតម៉ាត

ស្មាតម៉ាត គឺជាហាងដែលមានលក់សម្ភារៈជាច្រើនប្រភេទដែលផ្តល់ភាពងាយស្រួលដល់លោកអ្នក។ ស្មាតម៉ាតជាផ្នែកមួយនៃសេវាកម្មរបស់ ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែលបម្រើសេចក្តីត្រូវការរបស់សិស្សរបស់យើង។ បច្ចុប្បន្នយើងមានហាងជាច្រើនកន្លែងដែលកំពុងដំណើរការ។ វាជាកន្លែងដែលសិស្សអាចទិញនូវសម្ភារសិក្សាសម្រាប់ការសិក្សារបស់ពួកគេក្នុងតម្លៃសមរម្យ។ ស្មាតម៉ាតមានលក់ទំនិញមួយចំនួនដូចជា សម្ភារការិយាល័យ ប្រដាប់ប្រដាក្មេងលេង អាហារសម្រន់ ភេសជ្ជៈ និងផលិតផលនំដូចជា ខុកឃី និងនំស្រួយ។ ល។ ស្មាតម៉ាតរបស់យើងក៏មានលក់ទំនិញប្លែកៗថ្មីៗប្រកបដោយភាពរីករាយ និងទាន់សម័យដែលត្រូវបានជ្រើសរើសដោយគណៈកម្មការសាលារបស់យើង។
យើងមានក្រុមការងារដើម្បីត្រួតពិនិត្យគុណភាពផលិតផល និងធ្វើការស្ទាបស្ទង់មតិ និងវាយតម្លៃ ដើម្បីប្រាកដថាសិស្សរបស់យើងទទួលបានផលិតផលដែលមានគុណភាពល្អបំផុតជាមួយនឹងតម្លៃទាប។ យើងធានាថាអាហារ និងភេសជ្ជៈគ្រប់ប្រភេទដែលលក់នៅស្មាតម៉ាត គឺផ្តល់នូវសុខភាពល្អ និងស្អាត ដើម្បីបំពេញតាមស្តង់ដាជាមូលដ្ឋាននៃអនាម័យ។ យើងតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់សិស្ស។
