បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

កម្មវិធីទស្សនកិច្ចសិក្សា

ដំណើរទស្សនកិច្ចសិក្សាលើកទី១២២ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង

សាលារៀន អន្តរទ្វីប អាមេរិកាំង កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៨ បានរៀបចំដំណើរទស្សនកិច្ចសិក្សា​របស់​សិស្សានុសិស្សថ្នាក់ទី១២ ទាំងបីសាខា ទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិវាំងក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ណាល។ដើម្បីស្វែងយល់ផ្សារភ្ជាប់មេរៀនសិក្សាដោយផ្ទាល់ទៅនឹងភ្នំព្រះរាជ​ទ្រព្យ ដែល​ជាតំបន់​ប្រវត្តិ​សាស្រ្ត ជាអតីត​រាជ​ធានីខ្មែរនាសម័យឧដុង្គ ហើយបច្ចុប្បន្នជាទីតម្កល់នូវ​ចេតិយ​អតីតព្រះមហា​​ក្សត្រខ្មែរ និង ព្រះបរម​សារីរិក​ធាតុ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ប្រជា​ជន​កម្ពុជា​ប្រហែលជា​​៩០​ភាគ​រយបានកំពុង​គោរព​ប្រណិប័តន៍។ បន្ថែមពីនេះទៀតសិស្សានុសិស្សស្វែងយល់ដឹងអំពីរឿងរ៉ាវ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងពង្សាវតារប្រទេសកម្ពុជា ផ្សារភ្ជាប់ទៅនឹង ទិដ្ឋភាពជាក់ស្តែង​នៃអតីតរាជធានីខ្មែរសម័យឧដុង្គ។​ សិស្សានុសិស្សអាចកាត់បន្ថយភាពតានតាន់តាមរយៈគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងផ្លូវ និងជុំវិញបរិវេណទីតាំងទស្សនកិច្ច សិក្សា ដែលស្ថិតនៅតាមបណ្តោយដងទន្លេសាប និងលាតសន្ធឹងល្វឹងល្វើយលើផ្ទៃដីកសិកម្មក្នុងខេត្ត កណ្តាល និងកំពង់ស្ពឺ។ ជាពិសេសសិស្សានុសិស្សអារឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងទទួលបានបទពិសោធន៍ក្នុងការបកស្រាយការ ធ្វើបទ​បង្ហាញ ការសហការ ការដឹកនាំ ទំនាក់​ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយ មហាជន​ឱ្យបាន​កាន់​តែប្រសើរ។

ដំណើរទស្សនកិច្ចសិក្សាលើកទី១២១ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៩ ទៅកាន់រមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ធិ

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប       អាមេរិកាំង ទាំងបីសាខា ដែលមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ វេនព្រឹក និងរសៀល ប្រមាណជា៣៨៧នាក់ចុះទស្សនកិច្ចសិក្សានៅរមណីយដ្ឋានភ្នំប្រសិទ្ធិ៍ និងភ្នំរាប ព្រមជាមួយនឹងការចុះចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សសាលាបឋមសិក្សា តាប្រាប។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស នៃសាលាបឋមសិក្សា តាប្រាប ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។        ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បន្តដំណើរទៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំប្រសិទ្ធិ៍ ហើយពេលទៅដល់ទីនោះសិស្សានុសិស្សបានទស្សនាប្រាសាទមួយ ដែលមានឈ្មោះថាប្រាសាទស្រីគ្រប់លក្ខណ៍ ដែលប្រាសាទនោះត្រូវបានកសាងឡើងនៅសតវត្សទី៧ […]

សិស្សថ្នាក់ទី៥ ទៅធ្វើទស្សនកិច្ចសិក្សានៅព្រះបរមរាជវាំងចតុមុខមង្គល

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ ទាំង៣សាខា​រួមមាន សាខា​ម៉ៅសេទុង (ការិយា​ល័យ​​​​​​​កណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែ បានទៅកាន់ព្រះបរមរាជវាំង ចតុ​មុខ​មង្គល។ពេលទៅដល់ទីនោះ សិស្សានុសិស្សបានស្វែង​​យល់​ពីព្រះ​បរម​រាជ​វាំង​ចតុមុខមង្គល ដែល​ជាទី​តាំង​រាជធានីខ្មែរបច្ចុប្បន្ន និងជាទីតំណាង​ជាតិទាំង​មូល ជាពិសេស​គឺ​ស្វែង​យល់​ជាក់​​ស្តែងពី សម្បត្ដិបេតិកភណ្ឌ​ជាតិដ៏មានតម្លៃ​ ប្រពៃ​ណី​​ទំនៀម​ទម្លាប់ខ្មែរ ព្រឹត្តិការ​ណ៍ប្រវត្តិ​សា​ស្រ្ត​ និង      ពង្សា​វតារ​ក្នុងមណ្ឌល​វប្បធម៌ជាតិ ផ្សារភ្ជាប់​ទៅនឹង​សៀវភៅ​មេរៀនសិក្សារបស់សិស្សា​នុ​សិស្ស​ផ្ទាល់    តែ​ម្តង។ សិស្សានុសិស្សបាន​សិក្សាជាក់​ស្តែង​ពី​ទិដ្ឋភាព​ទូទៅក្នុង​ព្រះបរម​រាជវាំង ដោយមានការ ពន្យល់បង្ហាញពីមគ្គុទេ្ទសក៍អំពីវិសាលភាពនៃសម្បត្តិវប្ប​ធម៌​ជាតិ និង​រាជ​ធានី​​​​​ខ្មែរដែលបានផ្លាស់​ប្តូរ​ទីតាំងជាបន្តបន្ទាប់​​រហូតមកដល់បច្ចុប្បន្ន និងបានស្គាល់​នូវ​ព្រះរាជ​ដំណាក់​​ព្រះ​មហា​ក្សត្រ និង ព្រះញាតិវង្ស​គង់ប្រថាប់ រួមទាំងឈ្មោះ និងតួនាទីនៃប្រាសាទនីមួយៗ​ក្នុងព្រះបរម​រាជ​វាំង ហើយ សិស្សានុសិស្ស​មានការកោត​សរសើរស្ញប់ស្ញែង​មិនដាច់ពីមាត់​ចំពោះសម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ដ៏​មាន តម្លៃ និងស្នាដៃសំណង់​ស្ថាបត្យ​កម្ម​បែប​ប្រពៃណីជាតិ​​ដ៏ល្អវិចិត្រ​របស់ស្ថាបត្យ​ករ​ខ្មែរដ៏ឆ្នើម។ បន្ទាប់ពីទស្សនកិច្ចសិក្សាបានបញ្ចប់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងចាងហ្វាងបាន    ថ​ត​រូប​អនុស្សាវរីយ៍​នៅមុខព្រះ​បរម​រាជ​វាំង​ចតុមុខមង្គល មុន​ពេល​ធ្វើដំណើរត្រលប់មកសាលារៀន វិញ និងបានមក​កាន់​ត្រឡប់មកសាលារៀនតាមសាខានីមួយៗប្រកប​ដោយ​សុវត្ថិភាព និងភាព រីករាយ។ សិស្សានុសិស្សបានស្គាល់ និងបានយល់ដឹងកាន់ស៊ីជម្រៅអំពីសម្បត្ដិបេតិកភណ្ឌ​ជាតិដ៏មានតម្លៃ​ ប្រពៃ​ណី​​ទំនៀម​ទម្លាប់ខ្មែរ […]

ដំណើរទស្សនកិច្ចសិក្សាលើកទី១១៩ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី១២ ទៅកាន់ខេត្តសៀមរាប

កាលពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ​និង​ក្រុមការងារ​មួយ​ចំនួន​ទៀត​ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បាននាំសិស្សថ្នាក់ទី១២ទាំងអស់ទៅទស្សនកិច្ចនៅខេត្តសៀមរាប គឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។ ទន្ទឹមនោះ ​ពួក​គេបាន​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្រ្ត​នៃ​ការកសាង​ប្រាសាទ​បុរាណ សិប្បកម្មសូត្រខ្មែរ សិប្បកម្មចម្លាក់ខ្មែរ ​និងរឿងរ៉ាវនឹក​ស្មានមិន​ដល់​មួយ​ចំនួន​ទៀតសុទ្ធ​សឹង​ជា​ចំណេះដឹង​ដែល​ទទួល​បាន​ពី​មគ្គុទេសក៍​ជំនាញ​ៗ​ក្នុង​ការ​បកស្រាយ​ពន្យល់​លម្អិតរឿង​រ៉ាវ​ទាំង​នោះ។ក្រៅពីនេះ ពួកគេក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ​និងពី​របៀប​របប​នៃការ​រស់នៅ​របស់​ប្រជាពល​រដ្ឋ​តាម​តំបន់​ទាំង​នោះបាន​យ៉ាង​ប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ​ ដែល​សិស្ស​ទទួល​ពីដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ ពិតជាបាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​មេរៀន​ទៅនឹង​ស្ថាន​ភាព​សង្គម​ជាក់ស្ដែង​ដែល​សិស្ស​បាន​យល់​ដឹង​​មួយ​កម្រិត​ទៀត។ ម្យ៉ាង​ទៀតដើម្បី​បង្កើនភា​ពក្លាហានដល់សិស្សតាមរយៈការសហការ ទំនាក់ទំនងល្អជាមួយ​មហាជន​ ជាពិសេស​រួតរឹត​ចំណង​មិត្ដភាព​ពួកគេ​កាន់តែ​មានភាពរឹងមាំបន្ថែមទៀតផងដែរ។ ក្រៅពី​នោះ ​សិស្ស​ក៏បាន​ចុះទៅ​សិក្សាពីសិប្បករ​អង្គរ សិប្បកម្មសូត្រ​ ​ដើ​ម្បី​ឈ្វេងយល់​ពី​របៀប​ឆ្លាក់​រូប​លើ​ឈើ ​លើថ្ម និង​ការ​ចិញ្ចឹម​ដង្កូវនាង​យក​សូត្រ​ទៅ​ត្បាញ​ចេញ​ជា​សម្លៀក​បំពាក់​ ហើយ​ក៏មាន​ដែរ​ការ​ដើរ​ទស្សនា​ពីរបៀប​របប​លក់​ដូរ​របស់​អាជីវករ​នៅ​ផ្សារ​រាត្រី​នា​ពេល​រសៀល។​ ក៏ប៉ុន្តែដោយសារតែថ្ងៃទី១នៃដំណើរទស្សនកិច្ចសិក្សានោះឆ្លងកាត់ខេត្តកំពង់ធំ​ ក្រុម​សិស្ស​ទាំង​នោះបាន​ឆ្លៀត​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​បុរាណ​សម្បូរ​ព្រៃគុក ​ព្រម​ទាំង​ឧបត្ថម្ភ​អំណោយ​សប្បុរធម៌​ដល់​សិស្សានុសិស្ស នៃ​សាលា​បឋម​សិក្សា​មហរ​ផង​ដែរ។​ ទោះជា​យ៉ាងណា​ក៏​ដោយ ​ដំណើរ​ទស្សន​កិច្ច​សិក្សា​រយៈពេល៤ថ្ងៃនោះ ​សិស្ស​ក៏បាន​ចូល​ទស្សនា​សារមន្ទីរ Angkor Panorama ព្រម​ទាំង​ទៅអុជ​ធូប​បន់​ស្រន់​សុំសេចក្តីសុខនៅអាស្រមព្រះអង្គចេក ព្រះអង្គចម​ និង​លោក​យាយ​ទេព ហើយពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ​ក៏មានពិធី Pool Party […]

ដំណើរទស្សនកិច្ចសិក្សាលើកទី១១៨ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់សិស្សថ្នាក់ទី៨ ទៅកាន់សារមន្ទីរ នរបុរី ខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សថ្នាក់ទី៨ ទាំងបីសាខាមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក និងសាខាចាក់អង្រែចុះទស្សនកិច្ចសិក្សានៅសារមន្ទីរ នរបុរី ខេត្តកំពង់ស្ពឺ ព្រមជាមួយនឹងកន្លែងកសិដ្ឋានចិញ្ចឹមត្រី ហើយថែមទាំងចុះចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៅ​សាលា​បឋ​ម​សិក្សា ​អង្គរយៀប។            នៅពេលសិស្សានុសិស្សសាលាបឋមសិក្សា អង្គរយៀបមានលោកនាយកសាលា និងសិស្សានុសិស្សជាច្រើនបានរង់ចាំស្វាគមន៍។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (AIS) បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សា អង្គរយៀប ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាក និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។ ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (AIS) ក៏បន្តដំណើរទៅកាន់សារមន្ទីរ នរបុរី ។​​​​​​​​​​​​ ពេលទៅដល់ទីនោះសិស្សានុសិស្សបានទស្សនាសារមន្ទីរ នរបុរី ដែលមានតាំងវត្ថុបុរាណ បានយល់ដឹងបន្ថែមពីប្រវត្តរបស់វត្ថុបុរាណទាំងនោះ។          ​មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្ស​បានសរសេរ​ចម្លើយ​នៅ​​លើ​ក្រដាស​សំណួរ​ដែលសាលា​បាន​ចែក​​​ឱ្យ​សិស្សឆ្លើយសំណួរ។ បន្ថែមលើនេះទៅទៀតសិស្សានុសិស្សបានគយគន់ទិដ្ឋភាពក្នុងសារមន្ទីរ […]