កាហ្វេ ឆាតូ

ទំព័រដើម / កាហ្វេ ឆាតូ

កាហ្វេ ឆាតូ

កាហ្វេ​ ឆា​តូ​ ត្រូវ​បាន​បើក​ដំណើរការ​នៅ​ខែមករា​ ឆ្នាំ២០០៥​ ដោយមាន​ទីតាំងនៅ​គ្រប់​អគារ​សាលារៀន​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ បច្ចុប្បន្ន​នេះ​យើង​មាន​ហាង​ជាច្រើនកន្លែង​ ដែល​កំពុង​ដំណើរការ​ ហើយ​វា​មិន​ត្រឹម​ជា​កន្លែង​សម្រាប់​ញ៉ាំ​កាហ្វេ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​សម្រាប់​សម្រាក​ផង​ដែរ​។ កាហ្វេ​ ឆា​តូ​ មាន​បរិយាកាស​ល្អ​ ផាសុកភាព​ សុខ​សុវត្ថិភាព​ និង​ជា​កន្លែង​ដែល​សិស្សានុសិស្ស​អាច​បំពេញ​កិច្ចការ​របស់​ខ្លួន​បាន​ប្រសើរ​។ កាហ្វេ​ ឆា​តូ ​គឺជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ​ និង​មិត្ត​រួម​ថ្នាក់​សម្រាប់​ធ្វើការ​ពិភាក្សា​កិច្ចការ​រៀនសូត្រ​។ កាហ្វេ ​ឆា​តូ​ មាន​លក្ខណ:ពិសេស​ខុសប្លែក​ពី​ហាង​កាហ្វេ​ទូទៅ​ ដោយសារតែ​ ទីតាំង​មាន​ភាព​ងាយស្រួល​ ស្ថិតនៅ​ក្នុង​បរិវេណ​សាលា​ស្រាប់​ ជាមួយនឹង​បរិយាកាស​រួសរាយ​រាក់ទាក់​។

កាហ្វេ​ ឆា​តូ​ គឺជា​កន្លែង​ដែល​មាន​អនាម័យ​ និង​ផ្ដល់​ជូន​នូវ​បរិយាកាស​ស្រស់ស្រាយ​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​គ្នា​ និង​គ្នា​ និង​មាន​ភាព​ស្ងប់ស្ងាត់​អំណោយផល​សម្រាប់​ឱ្យ​សិស្ស​អាន​សៀវភៅ​ ធ្វើមេ​រៀន​ និង​កិច្ច​ការ​ផ្សេង​ៗដែល​ខ្លួន​ចូលចិត្ត​នៅ​ទីនេះ​។ ពិសេស​ជាង​នេះ​ទៅទៀត​ កាហ្វេ​ ឆា​តូ​ ក៏​មាន​បម្រើសេវា​កម្ម​អាហារសម្រន់​សម្រាប់​សិស្សានុសិស្ស​ប្រកបដោយ​គុណភាព​ និង​រសជាតិ​ឆ្ងាញ់​ពិសា​។

នៅ​កាហ្វេ​ ឆា​តូ​ ទាំង​អាហារ​ និង​ភេសជ្ជ​: ដែល​មាន​សារជាតិ​កាហ្វេ​អ៊ី​នរ​សជាតិ​ប្រៃ​ ផ្អែម​ និង​ជាតិ​ខ្លាញ់​ ត្រូវ​បាន​កំណត់​ចំពោះ​កូនក្មេង​តូច​ និង​ក្មេង​អាយុ​ចាប់ពី១០​ ដល់១២ឆ្នាំ​។ ជាង​នេះ​ទៅទៀត​ កាហ្វេ​ ឆា​តូ​របស់​យើង​មិន​លក់​ភេសជ្ជ:ប៉ូវ​កម្លាំង​ តែ​ទឹកកក​ ឬភេសជ្ជ:ដែល​មានកម្រិត​ជាតិ​ស្ករ​ច្រើន​។ សម្រាប់​ភេសជ្ជ:ដែល​យើង​លក់​រួមមាន​ ទឹក​ផ្លែឈើ​ ទឹកដោះគោ​ ទឹកដោះគោ​ជូរ​ ទឹក​សណ្ដែក​ ឬកាកាវ​លាយ​នឹង​ទឹកដោះគោ​ដែល​មាន​ជាតិ​ស្ករ​តិច​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ