មូលនិធិ ម៉េងលី ជេ. គួច

ទំព័រដើម / មូលនិធិ ម៉េងលី ជេ. គួច

មូលនិធិ ម៉េងលី ជេ. គួច

មូលនិធិ​ ម៉េ​ងលី​ ជេ.គួច​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០៥ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ទីតាំង​​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ប្រទេស​កម្ពុជា​ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​ធ្វើការ​ឆ្លើយតប​។ មូលនិធិ​ ម៉េងលី​ ជេ.គួច​ បាន​ផ្តួចផ្តើម​ឡើង​ក្នុង​គោលបំណង​ ធ្វើការងារ​មនុស្សធម៌​ ការងារ​អប់រំ​ និង​ការងារ​ស្រាវជ្រាវ​។

១. ទស្សនវិស័យ

ទស្សនវិស័យ​របស់​មូលនិធិ​ ម៉េ​ងលី​ ជេ.គួច​ គឺ​ចង់​ឃើញ​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ និង​ត្រូវ​បាន​គេ​រើសអើង​ ទទួល​បាន​នូវ​ភាពស្មើគ្នា​ចំពោះ​សេវា​អប់រំ​ សុខភាព​ ស្បៀង​អាហារ​ និង​តម្រូវ​ការចាំបាច់​ជា​មូលដ្ឋាន​នានា​ ដើម្បី​ឱ្យ​ពួកគេ​រស់នៅ​ក្នុង​ភាពល្អ​ប្រសើរ​ និង​មាន​ភាព​ថ្លៃថ្នូរ​ជា​មនុស្សជាតិ​ នៅក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​។

២. បេសកកម្ម

មូលនិធិ​ ម៉េ​ងលី​ ជេ​. គួច​ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រកបដោយ​សន្តិភាព​ និងភាព​សុខ​ដុ​មរ​មនា​ តាមរយៈ​ការ​ផ្តល់​នូវ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ និង​ឱកាស​ដល់​ប្រជា​ជន​ដែល​ងាយ​រងគ្រោះ​ និង​ត្រូវ​បាន​គេ​រើសអើង​។

៣. គោលដៅ

  • កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ និង​អក្ខរកម្ម​របស់​សិស្ស​ ព្រមទាំង​អត្រា​ចុះឈ្មោះ​សិស្ស​ចូលរៀន​នៅ​តាម​តំបន់​ដាច់ស្រយាល​បំផុត​នៃ​ប្រទេស​កម្ពុជា​ ជាពិសេស​ជួយឧបត្ថម្ភ​ និង​គាំទ្រ​ដល់​សិស្ស​ដែល​មក​ពី​គ្រួសារ​ងាយ​រងគ្រោះ​ឱ្យ​ទទួល​បានការ​អប់រំ​ជាន់ខ្ពស់​ដូច​សិស្ស​ដទៃ​ដែរ​។
  • កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ និង​គុណភាព​សេវា​ថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ឱ្យ​មានការ​ប្រសើរ​ឡើង​។
  • ប្រមូល​ថវិកា​ និង​លើកកម្ពស់​សិល្បៈ​នៃ​ការចែក​រំលែក​ និង​សប្បុរសធម៌​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ និង​កុមារ​ងាយ​រងគ្រោះ​។
  • អភិវឌ្ឍ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជាតិ​ និង​អន្តរជាតិ​សម្រាប់​បុព្វហេតុ​មនុស្សធម៌​។
  • លើកទឹកចិត្ត​ និង​បំផុស​ទេពកោសល្យ​របស់​យុវជន​ ការ​ច្នៃប្រឌិត​ ​​ភាព​ពឹងផ្អែក​លើ​ខ្លួនឯង   និង​ភាព​ជាក់ស្តែង​។

បច្ចុប្បន្ន​នេះ​ មូលនិធិ​បាន​ប្រើប្រាស់​គម្រោង​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ និង​ខ្វះខាត​បំផុត​នៅក្នុង​ ប្រទេស​កម្ពុជា ​ក្នុង​ការសម្រេច​បាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​តម្រូវការ​ចាំបាច់​ និង​ជំនួយ​វេជ្ជ​សាស្រ្ត​។

០១.​ កង់សម្រាប់ការអប់រំកុមារ
០២. សាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
០៣. អាហារូបករណ៍ ម៉េងលី ជេ. គួច
០៤. បណ្ណាល័យចល័ត ម៉េងលី ជេ. គួច
០៥. គុណភាពការបង្រៀន និងការសិក្សា
០៦. សិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
០៧. ឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
០៨. ធនាគារឈាម ម៉េងលី ជេ. គួច
០៩. គ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត ម៉េងលី ជេ. គួច
១០. សាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល
១១. មណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច

១២. ឆ្លើយតបសង្រ្គោះបន្ទាន់
១៣. ធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
១៤. សាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍
១៥. អំណោយសប្បុរសធម៌
១៦. គំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
១៧. ពានរង្វាន់ ម៉េងលី ជេ. គួច
១៨. បង្ការគ្រោះមហន្តរាយ
១៩. ឆ្លើយតបគ្រោះមហន្តរាយ
២០. ភាពធន់នឹងជីវភាព

សកម្មភាពសប្បុរសធម៌នេះ មានការចូលរួមពីសប្បុរសជន នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ហើយទន្ទឹមនឹងនេះក៏ជួយជំរុញដល់សកម្មភាព​របស់និយោជិកនៅក្នុងសហគមន៍ក្នុងគោលបំណង​បង្កើតកំណើនសហគមន៍ប្រកបដោយចីរភាពផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ