ផ្នែកកាំមេរ៉ាសុវត្ថិភាព

ទំព័រដើម / ផ្នែកកាំមេរ៉ាសុវត្ថិភាព

ផ្នែកកាំមេរ៉ាសុវត្ថិភាព

ដើម្បី​ពង្រឹង​សុវត្ថិភាព​សាលារៀន​ និង​មានការ​សហការ​ជាមួយ​ផ្នែក​សាលារៀន​ និង​សុវត្ថិភាព​សាធារណៈ​ដែល​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព។​ យើង​មាន​ក្រុម​ប្រតិបត្តិ​ការ​ (ផ្នែក​កាំ​មេ​រ៉ា​សុវត្ថិភាព​) ដែល​ពិនិត្យ​លើ​សុវត្ថិភាព​ទូទៅ​តាមរយៈកាំមេរ៉ាច្រើនគ្រឿងដែលបានដំឡើង​នៅ​គ្រប់តំបន់​ដែល​អាច​នឹង​មាន​ហា​និ​ភ័យ​ផ្សេង​ៗកើតឡើង​។ ផ្នែក​នេះ​ពិតជា​សំខាន់​សម្រាប់​ក្រុមហ៊ុន​ទាំងមូល​ ដែល​ក្រុម​ប្រតិបត្តិ​ការ​របស់​យើង​ធ្វើការ​វិល​ជុំ​ពេញ​មួយ​សប្តាហ៍​។ ផ្នែក​នេះ​មិន​ត្រឹមតែ​ត្រួតពិនិត្យ​ទៅលើ​បញ្ហា​សុវត្ថិភាព​ប៉ុណ្ណោះទេ​ ផ្នែក​នេះ​ក៏​ត្រួតពិនិត្យ​ផង​ដែរ​ទៅលើ​រាល់​បុគ្គលិក​នី​មួយ​ៗដើម្បី​ធានា​ឱ្យ​បានការ​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​គោរព​តាម​គោលការណ៍​សំខាន់​របស់​ក្រុមហ៊ុន​។

ផ្នែក​កាំ​មេ​រ៉ា​សុវត្ថិភាព​ របស់​យើង​ដំណើរការ​នៅ​ទូទាំង​អគារ​សាលារៀន​​៖

ក្នុង / ក្រៅថ្នាក់រៀន

  • ពិនិត្យ​សកម្មភាព​ទូទៅ​ជាពិសេស​ការ​បង្រៀន​របស់​គ្រូ​ និង​សិស្ស​។​
  • ពិនិត្យមើល​ប្រសិនបើ​មានការ​ឈ្លោះប្រកែក​គ្នា​ ឬវាយគ្នា​បណ្តាល​មក​ពី​សិស្ស​។
  • ធ្វើ​អធិការកិច្ច​នៅពេល​ និង​ក្រោយពេល​បាត់បង់​ ឬខូចខាត​របស់​របរ​ផ្សេង​ៗដែល​បណ្តាល​មក​ពី​សិស្ស​។
  • ត្រួតពិនិត្យ​ទៅលើ​ឧបករណ៍​អគ្គិសនី​ដើម្បី​ធានា​ថា​បាន​បិទ​យ៉ាង​ត្រឹមត្រូវ​បន្ទាប់ពី​ប្រើប្រាស់​រួច​។
  • ធានា​ឱ្យ​បាន​ថា​មិន​មានការ​លួច​ចម្លង​ក្នុង​ពេល​ប្រឡង​ ។
  • ធានា​ឱ្យ​បាន​ថា​គ្មាន​ការធ្វើបាប​អ្នកដទៃ​គ្រប់រូប​ភាព​។
  • ត្រូវ​ប្រាកដ​ថា​មិន​មានការ​គំរាមកំហែង​ អំ​ពើ​ហិង្សា​ ឬការប្រើ​ប្រាស់​គ្រឿងញៀន​។

ផ្នែកកាំមេរ៉ាសុវត្ថិភាព ច្រកចូលអគារ

  • ត្រួតពិនិត្យ​ប្រសិនបើ​មាន​ជន​ប្លែក​មុខ​ និង​ជនសង្ស័យ​។
  • ត្រួតពិនិត្យ​សុវត្ថិភាព​នៅពេល​សិស្ស​ឡើងឡាន​សាលា​។
  • ត្រួតពិនិត្យ​ប្រសិនបើ​មាន​បទឧក្រិដ្ឋ​ និង​ការ​បំផ្លាញ​ផ្សេង​ៗ។
  • ត្រួតពិនិត្យ​ប្រសិនបើ​មានការ​ឈ្លោះប្រកែក​គ្នា​ ឬវាយគ្នា​ដែល​បណ្តាល​មក​ពី​សិស្ស​ និង​អ្នក​ខាងក្រៅ​។

ផ្នែកកាំមេរ៉ាសុវត្ថិភាព ក្នុងជណ្តើរយន្ត

  • ពិនិត្យសុវត្ថិភាពទូទៅពេលមនុស្សនៅក្នុងប្រអប់។
  • ពិនិត្យមើលរាល់ការប្រើប្រាស់ជណ្តើរយន្ត។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ