គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

ទំព័រដើម / គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយផ្តោតសំខាន់លើភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ខណៈពេលក្រុមហ៊ុនមានការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានបង្កើតផ្នែកជាច្រើនផ្សេងទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន ក្នុងនោះរួមមានគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច (Mengly J. Quach University Press) ហៅកាត់ជាភាសាអង់គ្លេសថា MJQUP។ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើង កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដំបូងឡើយមានឈ្មោះថា ក្រុមខ្មែរធីម (Khmer Team) និងក្រោយមកស្ថិតនៅក្រោមផ្នែក មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ម៉េងលី ជេ. គួច។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ