ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ

ទំព័រដើម / ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ

ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2005 គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបាន ​និងកំពុងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ហិរញ្ញវត្ថុ និងការអភិវឌ្ឍសង្គម និងសហគមន៍។ ដោយសារការរីកចម្រើន ភាពជោគជ័យ និងតម្រូវការរបស់ក្រុមហ៊ុន ការិយាល័យកត់ត្រាប្រវត្តិសាស្ត្របានបង្កើតឡើងក្រោមចក្ខុវិស័យរក្សាទុក ព័ត៌មាន កត់ត្រារាល់ព្រឹត្តិការណ៍ ការវិវត្ត ភាពរីកចម្រើន និងភាពជោគជ័យ សំខាន់ៗដែលកើតមានឡើងជារៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនទាំងមូល។

បេសកកម្មចម្បងរបស់ការិយាល័យកត់ត្រា​ប្រវត្តិសាស្ត្រ គឺមានតួនាទីដ៏សំខាន់ក្នុង​ការកត់ត្រានូវព័ត៌មាន សកម្មភាព និងព្រឹត្តិការណ៍ផ្សេងៗ​ដែលកើតមាន​ក្នុងក្រុមហ៊ុន។ លើសពីនេះទៀត ការិយាល័យកត់ត្រាប្រវត្តិសាស្ត្រ ជាដៃគូសហការដ៏ជិត​ស្និទ្ធជាមួយផ្នែកផ្សេងៗ និងការិយាល័យទាំងអស់​របស់ក្រុមហ៊ុនក្នុង​ការផ្តល់នូវព័ត៌​មានទាំងឡាយណាជាតម្រូវការ​របស់ផ្នែកនីមួយៗ​ដែលកើតមានឡើង។

ការិយាល័យ​កត់ត្រាប្រវត្តិសាស្រ្ត ផ្តល់ជូននូវ​ឯកសារសម្បូរបែប ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងជាធនធានព័ត៌មាន​ដ៏សំខាន់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ