មជ្ឈមណ្ឌលវិចិត្រកម្ម

ទំព័រដើម / មជ្ឈមណ្ឌលវិចិត្រកម្ម

មជ្ឈមណ្ឌលវិចិត្រកម្ម

មជ្ឈមណ្ឌល​សិល្បៈ​រូបភាព​ (VAC​) បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ តាមរយៈ​ស្នាដៃ​សិល្បៈ​របស់​ពួកគេ​។ មជ្ឈមណ្ឌល​សិល្បៈ​រូបភាព​ គឺជា​មជ្ឈមណ្ឌល​មួយ​ដែល​ស្ថិតនៅ​ក្រោម​ MJQE​ ហើយ​ទទួលខុសត្រូវ​ក្នុង​ការ​គូរគំនូរ​ និង​គូររូប​សម្រាប់​គ្រប់​សាខា​ទាំងអស់​។ បច្ចុប្បន្ន​ មជ្ឈមណ្ឌល​សិល្បៈ​រូបភាព​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ភាព​ទាក់ទាញ​តាមរយៈ​សិល្បៈគំនូរ​ ការ​គូរ​នៅ​តាម​ជញ្ជាំង​អគារ​សាលារៀន​ និង​ថ្នាក់រៀន​។ វិចិត្រករ ​គឺជា​អាជីព​របស់​យើង​ពោល​ពេញ​ទៅ​ដោយបទ​ពិសោធ​ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ស្នាដៃ​សិល្បៈ​។ គំនូរ​ និង​រូបភាព​ទាំងអស់​សុទ្ធតែ​មាន​ភាព​ទាក់ទាញ​ ស្រស់ស្រាយ​សម្រាប់​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ អ្នកអាណាព្យាបាល​ និង​សាធារណៈ​ជន​ទូទៅ​។

បច្ចុប្បន្ននេះតួនាទី និងការទទួលខុសត្រូវ​សំខាន់ៗរបស់​VAC​រួមមាន​៖

  • រៀបចំផែនការ​គូរគំនូរ​ រចនា​ និង​គូរគំនូរ​គ្រប់​ប្រភេទ​នៅ​លើ​ជញ្ជាំង​ក៏ដូចជា​ធ្វើការ​កែ​លម្អរូប​គំនូរ​ចាស់​ៗឡើងវិញ​ ធ្វើ​ឱ្យ​វា​មាន​សោភ័ណភាព​កាន់តែ​ស្រស់​ស្អាត​ មាន​អត្ថន័យ​អប់រំ​ និង​មាន​ភាព​ទាន់សម័យ​។
  • រៀបចំ​ដំណើរការ​គូររូប​ ដាក់​ផែនការ​ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។
  • ឆ្លើយតប​រាល់​សំណូមពរ​របស់​ផ្នែក​ផ្សេង​ៗ ជាពិសេស​ចំពោះ​សំណូមពរ​របស់​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ដើម្បី​រៀបចំផែនការ​ និង​ចាត់ចែង​ការងារ​នៅក្នុង​ក្រុម​។

សំខាន់​ជាង​នេះ​ទៅទៀត​ មជ្ឈមណ្ឌល​សិល្បៈ​រូបភាព​តែងតែ​ត្រូវ​បាន​ស្នើសុំ​ឱ្យ​គូររូប​លើ​អគារ​របស់​ MJQE​ និង​អគារ​ផ្សេង​ៗទៀត​។ គំនូរ​ដែល​យើង​ផ្តល់​ជូន​រួមមាន​៖

  • គំនូររូបថត
  • គំនូរទេសភាព
  • គំនូរជីវចល
  • គំនូរបុរាណ
  • គំនូរអរូបី
  • គំនូរព្រះពុទ្ធ
  • រចនា
  • គំនូរ 3D
  • គំនូរអប់រំ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ