បញ្ចូលពាក្យគន្លឹះ​​​​របស់អ្នកនៅទីនេះ

អធិការកិច្ចថ្នាក់មន្ទីរអប់រំ

អធិការកិច្ចថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា មកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង

អធិការកិច្ចថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា មកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះប្រធានគណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារប្រមាណជាង៨រូប ចុះអធិការកិច្ច ផ្នែកបឋមសិក្សា នៅ បរិវេណអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីត្រួតពិនិត្យលើរចនាសម្ពន្ធសាលារៀន ការគ្រប់គ្រង បរិស្ថាន រដ្ឋបាល បច្ចេកទេស គុណភាពនៃការបង្រៀន និងពង្រឹងវិស័យអប់រំឯកជនឱ្យកាន់តែរីកចម្រើន ព្រមទាំងមានគុណភាព និងប្រសិទ្ធភាពខ្ពស់នៅកម្ពុជា។ ប្រធានការិយាល័យបឋមសិក្សា និងជាប្រធាននៃប្រតិភូអធិការកិច្ច ថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ព្រាប កុម្ភៈ បានកោតសរសើរដល់សាលារៀនឯកជនមួយនេះថា ជាស្ថាប័នអប់រំវិស័យឯកជនមួយដែលមានរចនាសម្ពន្ធល្អទាំងការគ្រប់គ្រង ការរៀបចំ បរិស្ថាន រដ្ឋបាល បច្ចេកទេស សណ្ដាប់ធ្នាប់ និងសម្ភាររូបវន្តផ្សេងៗជាច្រើនទៀតនោះ គឺសឹងសុទ្ធតែល្អប្រសើរ ស្ទើរតែគ្មានចន្លោះខ្វះខាតឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានចន្លោះខ្វះខាតមួយចំនួនតូចដែរ។ ជាចុងក្រោយប្រធានគណៈប្រតិភូនៃអធិការកិច្ចរូបនេះ បានឆ្លៀតជូនពរដល់បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រួសារអន្តរទ្វីបផងដែរ។ជុំវិញនឹងបញ្ហានៃការចុះអធិការកិច្ចនេះ លោកស្រី រស់ យ៉ាណា […]