កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចុះចែកបណ្ណសរសើរដល់សិស្សក្នុងកម្មវិធីអានដើម្បីសប្បុរស។ ក្នុងកម្មវិធីអានដើម្បីសម្បុរសនេះគឺជាការសហការរវាង សាលារៀន អន្តរទ្វីប អាមេរិកាំង និងអង្គការទស្សនៈពិភពលោក ក្នុងគោលបំណងលើកទឹកសិស្សានុសិស្សពីថ្នាក់ទី២ ដល់ទី៦ក្នុងការអាន។ សិស្សានុសិស្សត្រូវចុះឈ្មោះចូលរួមក្នុងវិធីមួយនេះពីព្រោះមានលក្ខខណ្ឌអ្នកអាណាព្យាបាលត្រូវចូលរួមលើកទឹកចិត្តដល់កូនៗពីព្រោះសិស្សអានដើម្បីបានលុយពីអ្នកអាណាព្យាបាល ហើយលុយដែលទទួលពីសិស្សទាំងនោះត្រូវប្រគល់ឱ្យអង្គការទស្សនៈពិភពលោក យកលុយទាំងនោះទៅបង្កើតបណ្ណាល័យតាមបណ្តាលខេត្តផ្សេងៗទៀត។
ចែករំលែកអត្ថបទនេះ