កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង ទាំងបីសាខា បានប្រារឰកម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៤ តាមសាខារៀងៗខ្លួនៗដែលមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២។
ក្នុងការប្រកួតចំណេះដឹងនេះ ត្រូវបានធ្វើឡើងជាពីរដំណាក់កាលដើម្បីជ្រើសរើសយកបេក្ខជនដែលមាន
សមត្ថភាពខ្ពស់ក្នុងការប្រកួតឆ្លើយនូវសំណួរជាង៩០២សំណួរបានយ៉ាងក្បោះក្បាយ និងត្រឹមត្រូវជាងគេ ពីសំណាក់គណៈមេប្រយោគដែលជាលោកគ្រូ អ្នកគ្រូក្រុមបច្ចេកទេសប្រវត្តិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជាយ៉ាង
សុក្រិតបំផុត។ ការប្រកួតបានរកឃើញបេក្ខជនវៃឆ្លាត ជាងគេចំនួន៣២ក្រុមដែលត្រូវចូលរួមក្នុងវគ្គផ្តាច់
ព្រ័ត្រការប្រកួតចំណេះដឹងនេះនៅសាខាម៉ៅសេទុង(ការិយាល័យកណ្តាល) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។