កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ទាំងបីសាខាដែលមានចំនួនសិស្សប្រហែល៣០០នាក់ ដើម្បីចូលរួមកម្មវិធីពិព័រ ណ៍ការសិក្សានៅអាមេរិកដែលធ្វើនៅ Intercontinental Hotel ។ នេះជាឱកាសពិសេសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ស្វែងយល់ពីការបន្តការសិក្សាសកលវិទ្យាល័យនៅអាមេរិក។
ក្នុងពិព័រណ៍ការសិក្សានៅអាមេរិក ជាចលករមួយដែលនឹងជួយជម្រុញឱ្យសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ឱ្យខិតខំរៀនបន្ថែមទៀត ដើម្បីមានឱកាសច្រើនក្នុងការស្វែងរកអាហារូបកណ៍ ទៅសិក្សាសកលវិទ្យានានា នៅហរដ្ឋអាមេរិកលើកមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា។ សិស្សានុសិស្សបានដឹងពីព័ត៌មានទាក់ទងទៅនឹងអាហារូបករណ៍ថា តើធ្វើយ៉ាងណាទើបទទួលបានអាហារូបករណ៍ ការសំភាសន៍ និងការបំពេញបែបបទស្វែងរកការបន្តការសិក្សានៅអាមេរិក។