ការអភិវឌ្ឍកម្មវិធីសិក្សា

ទំព័រដើម / ការអភិវឌ្ឍកម្មវិធីសិក្សា

គ្រប់​សាខា​នី​មួយ​ៗមាន​លក្ខណៈ​ និង​ទីតាំង​ពិ​សេស​ៗដាច់ដោយឡែក​ពីគ្នា​។ ប៉ុន្តែ​យើង​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​គុណភាព​អប់រំ​ប្រកបដោយ​គុណភាព​ និង​បរិយាកាស​រីក​រាយ​ដូច​ៗគ្នា​សម្រាប់​កូន​ៗ។ ជាមួយ​ប្រព័ន្ធ​ Wifi​ និង​ប្រព័ន្ធ​បច្ចេក​វិទ្យា​ផ្សេង​ៗទៀត​ដែល​ត្រូវ​បាន​បំពាក់​ ក៏ដូចជា​ការបង្កើត​នូវ​បណ្ណាល័យ​ដែល​មាន​ឯកសារ​ច្រើន​ និង​សម្បូរ​បែបជា​លក្ខណៈ​សកល​ គឺ​ធ្វើ​ឱ្យ​កូន​ៗគ្រប់រូប​មាន​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ស្រាវជ្រាវ​នូវ​អ្វី​ដែល​ពួកគាត់ត្រូវការ​ដើម្បី​បង្កើត​នូវ​ភាព​ច្នៃប្រឌិត​ ការ​ចង់​ចេះ​ចង់​ដឹង​ និង​ក្លាយជា​អ្នក​សិក្សា​ដែល​មាន​ភាព​ជោគជ័យ​។

ការបំពាក់បរិក្ខារទំនើបៗ នៅតាមសាខារបស់យើង

អគារ​គ្រប់​សាខា​របស់​យើង​នី​មួយ​ៗ ត្រូវ​បាន​បំពាក់​ទៅ​ដោយ​បរិក្ខារ​អប់រំ​គុណភាព​សកល​ និង​មានការ​រៀបចំ​តុប​តែង​ផ្សេង​ៗប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ និង​ការ​ទាក់ទាញ​ ដែល​បង្ក​លក្ខណៈ​ឱ្យ​កូន​របស់​លោកអ្នក​មាន​ភាព​កក់ក្តៅ​ មានទំនុក​ចិត្ត​ និង​អារម្មណ៍​ស្រស់ថ្លា​សម្រាប់​ស្រូប​យកចំណេះ​ដឹង​ប្រកបដោយ​ប្រសិទ្ធភាព​។

ការបំពាក់បរិក្ខារបច្ចេកវិទ្យារបស់យើង

ដោយ​គិត​អំពី​ស្តង់ដារ​នៃ​គុណភាព​ជា​លក្ខណៈ​សកល​ សាលារៀន​យើង​ត្រូវ​បាន​បំពាក់​ដោយ​បរិក្ខារ​បច្ចេក​វិទ្យា​ទំនើប​ៗមាន​ដូចជា​ប្រព័ន្ធ​សុវ​ត្ថិ​ភាព​ផ្សេង​ៗ ប្រព័ន្ធ​អ៊ិ​នធឺ​ណែ​ត Wifi​ នៅ​គ្រប់​ជាន់​សម្រាប់​សិស្ស​ធ្វើការ​ស្រាវជ្រាវ​ បន្ទប់​ Lab​ កុំព្យូទ័រ​សម្រាប់​សិស្ស​សិក្សា​បច្ចេកវិទ្យា​ និង​ស្រាវជ្រាវ​ ប្រព័ន្ធ​ LCD​ Projector​ នៅ​តាម​ថ្នាក់​នី​មួយ​ៗសម្រាប់​ការ​បង្រៀន​ប្រកបដោយ​ភាព​ទំនើប​ និង​ប្រសិទ្ធភាព​របស់​គ្រូ​ ព្រមទាំង​ប្រព័ន្ធ​ផ្សេង​ៗទៀត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បរិយាកាស​នៃ​ការ​បង្រៀន​ និង​ការ​រៀន​របស់​លោកគ្រូ​ អ្នកគ្រូ​ និង​កូន​ៗទ​ទួល​បាន​ផ្លែផ្កា​ជា​វិ​ជ្ជ​មាន​ហួ​សពី​ការ​រំពឹង​ទុក​។

 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ