វិធីព្យាបាលក្តៅខ្លួន និងគ្រុនញាក់ដោយខ្លួនឯង

ទំព័រដើម / វិធីព្យាបាលក្តៅខ្លួន និងគ្រុនញាក់ដោយខ្លួនឯង

អត្ថបទព័ត៌មានស្តីពីសុខភាព

ក្រោមប្រធានបទៈ “វិធីព្យាបាលក្តៅខ្លួន និងគ្រុនញាក់ដោយខ្លួនឯង”

អត្ថបទដកស្រង់ដោយៈ ហុកសេង ប៊ុនឈឿន

#MJQE #AmericanInterconSchool

ការក្តៅខ្លួនអាចកើតឡើងគ្រប់ពេល ជាពិសេសនៅពេលរាងកាយកំពុងតែព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស ឬបាក់តេរីដែលចូលជ្រៀតជ្រែកក្នុងរាងកាយរបស់យើង។ ការក្តៅខ្លួនស្ទេញៗអាចបាត់ទៅវិញដោយមិនបាច់ព្យាបាលអ្វីទាំងអស់ ដោយសារតែវាភាគច្រើនបង្កឡើងដោយវីរុស ប៉ុន្តែនៅពេលវាកើតឡើងជាមួយអាការៈអ្វីផ្សេង យកល្អគួរតែទៅឱ្យពេទ្យពិនិត្យបន្ថែម។ មានឧទាហរណ៍ច្រើនណាស់នៅពេលការក្តៅខ្លួនឡើងទៅដល់កម្រិត៣៨អង្សារ អាចបណ្តាលឱ្យគ្រុន និងញាក់បាន។ វាក៏មានជាប់ទាក់ទងនឹងអាការៈ       ផ្សេងៗទៀតដែរដូចជា ធីងធោង មិនឃ្លានអាហារ និងរញ៉ាំរញ៉ូវច្រើនសម្រាប់កុមារតូចៗ។ នៅពេលអាការៈទាំងនេះកើតឡើង រឿងដំបូងដែលអ្នកគិតមុនគេគឺធ្វើយ៉ាងណាឱ្យអាការៈទាំងនេះបាត់ទៅវិញ។ ហេតុដូច្នេះហើយខ្ញុំសូមណែនាំការព្យាបាលដោយខ្លួនឯងមួយចំនួនតូច ដើម្បីបញ្ចុះកម្តៅ និងគ្រុនញាក់ដូចខាងក្រោមនេះ៖

១. ផ្លាស់ប្តូររបបអាហារ :

បើសិនជាអ្នកក្តៅខ្លួន ឬកំពុងតែមានអារម្មណ៍មិនស្រួលខ្លួន យកល្អគួរតែផ្តោតសំខាន់ទៅលើការញ៉ាំស៊ុប បន្លែ ផ្លែឈើ ព្រមទាំងទឹកឱ្យបានច្រើន ព្រោះវានឹងជួយបញ្ចុះកម្តៅ និងបំបាត់ការបង្ករោគដែលកំពុងតែកើតឡើងក្នុងខ្លួន។ ក្រៅពីនេះយកល្អគួរតែចៀសវាងអាហារហឹរ និងក្តៅ អាហារខ្លាញ់ និងការញ៉ាំភេសជ្ជៈមានជាតិហ្គាសសិនរហូតដល់អ្នកមានអារម្មណ៍ល្អឡើងវិញ ។

២. ខ្ទឹមស :

ខ្ទឹមសអាចជួយលុបបំបាត់ការបង្ករោគដោយបាក់តេរី និងវីរុសបាន។ ដើម្បីព្យាបាល ចូរដាំទឹកមួយកែវដោយដាក់ខ្ទឹមសដែលដំរួចពីរបីកំពឹសចូលផង។ បន្ទាប់មកអ្នកអាចចាក់វាត្រង់យកតែទឹក ហើយញ៉ាំវាយ៉ាងហោចណាស់៣ដងក្នុងមួយថ្ងៃ។ ភេសជ្ជៈមួយនេះនឹងមានប្រសិទ្ធភាពជាថ្នាំប្រឆាំងការរលាក និងប្រឆាំងបាក់តេរីដ៏អស្ចារ្យ។

៣. ស្អំកន្សែងត្រជាក់នៅថ្ងាស :

ឪពុកម្តាយច្រើនតែដាក់កន្សែងសើម ឬត្រជាក់នៅលើថ្ងាសកូនដើម្បីជួយបញ្ចុះកម្តៅ។ ការធ្វើបែបនេះមានប្រសិទ្ធភាពល្អណាស់ ព្រោះវាត្រូវបានគេធ្វើជាច្រើនជំនាន់ទៅហើយ។ អ្នកគ្រាន់តែប្រាកដថា កន្សែងដែលត្រជាក់នោះមិនត្រជាក់ខ្លាំងទៅបានហើយ ព្រោះបើសិនជាត្រជាក់ខ្លាំងវានឹងធ្វើឱ្យអាការៈកូនកាន់តែធ្ងន់វិញ។

៤. ងូតទឹកត្រជាក់ :

ការដែលឱ្យអ្នកជំងឺក្តៅខ្លួនងូតទឹកត្រជាក់គឺអាចជួយបញ្ចុះកម្តៅបានខណៈពេលដែលវាជួយបន្ធូរដល់សាច់ដុំ។ រឿងនេះក៏សម្រួលដល់ការឈឺចាប់ដែលកើតមានផងដែរ។ បើសិនជាអ្នកមិនចង់ងូតទឹកទេ អ្នកអាចជូតកន្សែងសើមបាន ព្រោះវាក៏ជួយបញ្ចុះកម្តៅបានយ៉ាងល្អដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.health.com.kh/archives/66921

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ