២៣ ខែកុម្ភៈ ឆ្នាំ២០១៧
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំងបានដឹកនាំសិស្សានុសិស្សដែលជាកីឡាករ ដើម្បីចូលរួមប្រកួតកីឡាអត្តពលកម្ម លើវិញ្ញាសាចោលដុំដែក រត់ល្បើន១០០គ.ម៉. រត់ចម្ងាយ៤គ.ម៉. ដើរចម្ងាយ៤ គ.ម៉. និងរត់ចម្ងាយ៨គ.ម៉. នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាលទ្ធផលសិស្សរបស់ សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានចំណាក់ថ្នាក់លេខ១ និងលេខ៥ លើវិញ្ញាសាចោលដុំដែក ចំណាក់ថ្នាក់លេខ៣ លើវិញ្ញាសារត់ល្បឿន១០០ គ.ម៉. ចំណាក់ថ្នាក់លេខ៣ លើវិញ្ញាសារត់ចម្ងាយ៤ គ.ម៉. ចំណាក់ថ្នាក់លេខ៤ លើវិញ្ញាសាដើរចម្ងាយ៤ គ.ម៉. និងចំណាក់ថ្នាក់លេខ៤ លើវិញ្ញាសារត់ចម្ងាយ៨ គ.ម៉.។