បណ្ណាគារ អន្តរទ្វីប

ទំព័រដើម / បណ្ណាគារ អន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប

បណ្ណាគារ​ អន្តរទ្វីប​ បាន​បើ​កដំណើ​រកា​រ និង​ចាប់ផ្តើម​បម្រើសេវា​កម្ម​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នៅ​ឆ្នាំ២០០៥​ ។ បណ្ណាគារ​ អន្តរទ្វីប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់ផ្គង់​សម្ភារ​សិក្សា​ដែល​មាន​សា​រប្រយោជន៍ជាច្រើន​សម្រាប់​សិស្សានុសិស្ស​ ដើម្បី​ឱ្យ​ពួកគេ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ធនធាន​សិក្សា​ផ្សេង​ៗជាច្រើន​ ដែល​ចាំបាច់​សម្រាប់​ការសិក្សា​របស់​ពួកគេ​។ ទាំងនោះ​មានជា​សៀវភៅ​សិក្សា​ ថ្នាក់​ភាសា​ខែ្មរ​ ថ្នាក់​ភាសា​ចិន​ ថៃ​ និង​ថ្នាក់​ភាសាអង់គ្លេស​ ទស្សនាវដ្តី​ សម្លៀកបំពាក់​មជ្ឈមណ្ឌល​ភាសា​អេ​ អាយ​ អាយ​ និង​ឯកសណ្ឋាន​សិស្សសាលា​រៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្លៀកបំពាក់​ទទួល​វិញ្ញា​បន​បត្រ​ សម្ភារ​សិក្សា​ សម្ភារ​ការិយាល័យ​ ដប​ដាក់​ទឹក​ និង​សម្ភារៈ​ជាច្រើន​ទៀត​។ ជាមួយនឹង​បុគ្គលិក​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ប្រកបដោយ​វិជ្ជាជីវៈ​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ បណ្ណាគារ​ អន្តរទ្វីប​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល​សិស្ស​ លោកគ្រូ​អ្នកគ្រូ​ និង​អាណាព្យាបាល​ អាច​ស្វែងរក​នូវ​សម្ភារ​សិក្សារបស់​ពួកគេ​ដោយ​ងាយស្រួល​។

បណ្ណាគារ​ អន្តរទ្វីប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ស្តង់ដា​ខ្ពស់​បំផុត​សម្រាប់​បម្រើ​ដល់​សិស្សានុសិស្ស​ សាស្រ្តា​ចារ្យ​ បុគ្គលិក​ និង​សាធារណជន​ទូទៅ​ ដោយ​ផ្តល់​ជូន​នូវ​គុណភាព​ ទំនិញ​ទាន់សម័យ​ និង​តម្លៃ​សមរម្យ​។ ផលិតផល​ដែល​យើង​ ជ្រើសរើស​មាន​គោលបំណង​លើកស្ទួយ​បទពិសោធនៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​សិស្ស​យើង​ និង​ផ្គត់ផ្គង់​សម្ភារ​សិក្សា​ សម្ភារៈ​ប្រើប្រាស់​ដែល​ចាំបាច់​ដើម្បី​ឱ្យសិ​ស្សានុ​សិស្ស​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ថ្នាក់រៀន​។ យើង​ខិតខំបង្កើត​បរិយាកាស​ផ្តោត​លើ​ឧត្តមភាព​សេវាកម្ម​ ហើយ​ក្នុង​ការ​ធ្វើ​ដូច្នេះ​យើង​ធានា​ថា​រាល់​បទពិសោធរបស់​អតិថិជន​ ឆ្លុះបញ្ចាំង​ពី​ការ​លះបង់​របស់​សាលា​ចំពោះ​សិស្សរបស់​យើង​។

ទីតាំងបណ្ណាគារ អន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប​ បានរីកចម្រើនក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំ ដោយមានបណ្ណាគារចំនួន​ ៨ បានបើកនៅជុំវិញរាជធានីភ្នំពេញ និងសាខាតាមខេត្ត។

  • ទីតាំងទី១  បើកនៅការិយល័យ (សាខាម៉ៅសេទុង) ក្នុងខែមករា ឆ្នាំ២០០៥ ស្ថិតនៅអគារលេខ២២៣ & ២២៧ វិថីម៉ៅសេទុង សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • ទីតាំងទី២ បើកនៅសាខាទួលគោក ក្នុងខែមេសា ឆ្នាំ២០១៤ ស្ថិតនៅអគារលេខ ២៦ ផ្លូវ ២៨៩ សង្កាត់ បឹងកក់ I ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
  • ទីតាំងទី៣ បើកនៅសាខាចាក់អង្រែ ក្នុងខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅអគារលេខ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ
  • ទីតាំងទី៤ បើកនៅសាខាចោមចៅ ក្នុងខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅអគារលេខ ២២២ ផ្លូវវេងស្រេង សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ
  • ទីតាំងទី៥បើកនៅសាខាផ្សារថ្មី ក្នុងខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអគារលេខ ១C & ១៣D ផ្លូវ ៥៣ កែងផ្លូវ ៥៤ ភូមិ ៥ សង្កាត់ ផ្សារថ្មី ៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
  • ទីតាំងទី៦ បើកនៅសាខាជ្រោយចង្វា ក្នុងខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅអគារលេខ ១៥៨JKLM ផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ
  • ទីតាំងទី៧ បើកនៅសាខាក្រុង សៀមរាប នៅបណ្តោយ​ ផ្លូវជាតិ6A សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
  • ទីតាំងទី៨ បើកនៅសាខាតាកែវ ក្បាលដីលេខ៨៩៦ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ