ផ្នែកធនធានមនុស្ស

ទំព័រដើម / ផ្នែកធនធានមនុស្ស

ផ្នែកធនធានមនុស្ស

ផ្នែក​ធនធានមនុស្ស​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០១៤​ ផ្នែក​ធនធានមនុស្ស​សហការ​ជាមួយ​ផ្នែក​ពាក់​ព័ន្ទ ដើម្បី​រៀបចំផែនការ​ធនធានមនុស្ស​ឱ្យ​មានប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​ តាម​ផែន​ការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។ លើស​ពីនេះ​ ផ្នែក​ធនធានមនុស្ស​ រៀបចំ​ ដឹកនាំ​ លើកទឹកចិត្ត​ ផ្ដល់​តម្លៃតបស្នង​ និង​បណ្តុះ​បណ្ដាល​ អភិវឌ្ឍ​ និង​ថែរក្សា​។ ផ្នែក​ធនធានមនុស្ស​មាន​ទំនួល​ខុសត្រូវ​ចំបង​ ៤ (បួន​)៖

ផ្នែកជ្រើសរើស និងផ្ដល់ការបណ្ដុះបណ្ដាល​សម្រាប់បុគ្គលិកថ្មី

ផ្នែក​នេះ​មាន​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ជ្រើសរើស​ និង​សម្រិតសម្រាំង​បេក្ខជន​ បេក្ខនារី​គ្រប់មុខ​តំណែង​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​។ ផ្នែក​នេះ​ដែរ​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការរៀបចំ​លើ​លិខិត​ផ្តល់​ការងារ​ កិច្ចសន្យា​ការងារ​ និង​ឯកសារ​ចាំបាច់​មួយចំនួន​ ព្រមទាំង​រៀបចំ​កម្មវិធី​ណែនាំ ​និង​តម្រង់ទិស​ ពន្យល់​ពី​គោលការណ៍​ និង​នីតិវិធី​របស់​ក្រុមហ៊ុន​សម្រាប់​បុគ្គលិក​ថ្មី។

ផ្នែកគ្រប់គ្រងប្រាក់បៀវត្សរ៍​ និងអត្ថប្រយោជន៍​បុគ្គលិក

ត្រូវ​បាន​បង្កើត​ ឡើង​ដើម្បី​ធានា​ថា​ ប្រាក់បៀវត្សរ៍​ និង​អត្ថ​ប្រយោជន៍​របស់​បុគ្គលិក​ ត្រូវ​បាន​រៀបចំ​ គ្រប់គ្រង​ដោយមាន​តម្លាភាព​ សុ​ក្រឹត​ភាព​ ប្រកបដោយ​ការ​រក្សា​កា​រស​ម្ងា​ត់​ខ្ពស់​ និង​ធានា​បាន​នូវ​ការ​ផ្ដល់​ជូន​ដល់​បុគ្គលិក​ត្រឹមត្រូវ​ទៀងទាត់​ និង​ទាន់ពេល​វេលា​។ ទន្ទឹម​នេះ​ ផ្នែក​នេះ​​ក៏​ទទួល​ខុសត្រូវ​បន្ថែម​លើ​កា​រសិក្សា​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​នូវ​អត្រា​កាំ​ប្រាក់បៀវត្សរ៍​ សម្រាប់​តួនាទី​នី​មួយ​ៗ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៀត​ ដើម្បី​ឱ្យ​ស្រប​តាម​ទីផ្សារ​ការងារ​ ការប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ និង​ដោយ​អនុលោម​តាម​ការកំណត់​របស់​ច្បាប់​ការ​ងា​ជាធរមាន​។ ផ្នែក​នេះ​ ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ កំណត់​បាន​នូវ​ការប្រកួត​ប្រជែង​លើ​ការ​ទាក់ទាញ​បេក្ខ​ជន​ល្អ​ៗ តាម​យុទ្ធ​សាស្រ្ត​ស្រូប​ទាញ​ដោយ​ផ្ដល់​នូវ​ប្រាក់​បៀវត្សរ៍​ និង​អត្ថ​ប្រយោជន៍​សមស្រប​ ហើយក៏​បាន​ចូលរួម​ក្នុង​ការ​រក្សា​បុ​គ្គ​លិក​ ឱ្យ​បម្រើការ​ងារ​បាន​យូរអង្វែង​ តាម​យុទ្ធ​សាស្រ្ត​កំណត់​ប្រាក់បៀវត្សរ៍​ និង​អត្ថ​ប្រយោជន៍​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​បាន​។

ផ្នែកអភិវឌ្ឍន៍ និងបណ្ដុះ​បណ្ដាល​បុគ្គលិក

ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ និង​អភិវឌ្ឍន៍​បុគ្គលិក​ នូវ​ជំនាញ​ស្របតាម​ការវិភាគ​លើ​តម្រូវការ​ចាំបាច់​ផ្នែក​បណ្ដុះបណ្ដាល​ប្រចាំ​ឆ្នាំ​ និង​តម្រូវ​ការអភិវឌ្ឍន៍​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក​ តាមរយៈ​ការពិនិត្យ​វាយតម្លៃ​សមិទ្ធិ​ផលរបស់​បុគ្គលិក​ និង​តម្រូវការ​តាម​យុទ្ធ​សាស្រ្ត​អាជីវកម្ម​របស់​ក្រុមហ៊ុន​។ ផ្នែក​នេះ​ ដើរតួ​សំខាន់ណាស់​ក្នុង​ការធានា​ និង​បង្កើត​បាន​នូវ​ធនធានមនុស្ស​ បណ្ដុំ​ទេព្យ​កោសល្យ​ (Talent​ Pool​) ប្រកបដោយ​គុណ​វឌ្ឍន៍​ខ្ពស់​ តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ និង​សមត្ថភាព​បន្ថែម។

ផ្នែកទំនាក់ទំនងបុគ្គលិក

ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​បាន​នូវ​ទំនាក់ទំនង​ការងារ​ រវាង​បុគ្គលិក​ និង​និយោជក​ ប្រកបដោយ​ភាព​សុខដុម​ និង​ស្របតាម​គោលការណ៍​ដែល​កំណត់ដោយច្បាប់​ការងារ​ជាធរមាន​។ ផ្នែក​នេះ​ ដើរតួ​នាទី​ក្នុង​ការបង្កើត​ ផ្ដល់​ប្រឹ​ក្សា​ និង​រៀបចំ​ប្រព័ន្ធ​ក្នុង​ការគ្រប់គ្រង​លើ​ការអនុវត្ត​វិធាន​វិន័យ​ បណ្ដឹង​សារទុក្ខ​ និង​ជំរុញពង្រឹង​ការអនុវត្ត​គោលការណ៍​ក្រុមហ៊ុន​ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ផ្នែក​នេះ​ ក៏​មាន​តួនាទី​ក្នុង​ការ​ បង្កើត​បាន​ នូវ​ ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​ ប្រកបដោយ​តម្លាភាព​ យុត្តិធម៌​ គ្មាន​ការ​លម្អៀង​ និង​មិន​មានការ​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ​ និង​និន្នាការ​នយោបាយ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ