ទំព័រដើម / ភាពសម្បូរបែបនៃកម្មវីធីសិក្សា
កម្មវិធីសិក្សាពិសេសរបស់យើងនីមួយៗត្រូវបានរៀបចំ និងច្នៃប្រឌិតឡើងសម្រាប់ការអប់រំ និងបណ្តុះបណ្តាលប្រកបដោយ គុណភាព និងប្រសិទ្ធភាពបំផុត ស្របតាមគុណភាពអប់រំនៃប្រទេសជឿនលឿនផ្សេងៗលើពិភពលោក និងតម្លៃផ្ទាល់នៃប្រទេសកម្ពុជា។ ជាមួយកម្មវិធីបន្ថែមទាំងនេះ កូនៗនឹងទទួលបានលទ្ធផលចំណេះដឹង ចំណេះធ្វើ និងជំនាញទន់ពេញលេញស្របតាមតម្រូវការជាកម្រិតសកលដើម្បីឱ្យពួកគាត់ត្រៀមខ្លួនសម្រាប់ភាពជោគជ័យនៃការសិក្សាបន្ត និងត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដ៏មានប្រសិទ្ធភាពសម្រាប់សង្គម និងពិភពលោកនាពេលអនាគត។
នៅក្នុងបរិបទសង្គម និងពិភពលោកមួយដែលមានការផ្លាស់ប្តូរ និងតម្រូវការបច្ចេកវិទ្យាជាចាំបាច់ សាលារៀន អន្តរទ្វីប អាមេរិកាំងយើង បានបញ្ចូលកម្មវិធីសិក្សាផ្នែកកុំព្យូទ័រតាំងពីថ្នាក់ទី២ នៃកម្រិតបឋមសិក្សា និងកម្មវិធីសិក្សាជំនាញនៅថ្ងៃសៅរ៍សម្រាប់កម្រិតមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ទី១២ ដើម្បីឱ្យកូនៗមានមូលដ្ឋានគ្រឹះរឹងមាំ និងស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាសម្រាប់ការសិក្សា និងស្រាវជ្រាវ ក៏ដូចជាការប្រើប្រាស់សម្រាប់ជីវិតការងារ ឬអាជីវកម្មរបស់ពួកគាត់នាពេលអនាគតជាជំនាញមួយដែលសង្គម និងពិភពលោកបច្ចុប្បន្នកំពុងត្រូវការចាំបាច់។
ដោយមើលឃើញពីសារៈសំខាន់នៃភាសាអន្តរជាតិដែលជាភាសាយាន្តចាំបាច់សម្រាប់ការ ស្រាវជ្រាវ និងទំនាក់ទំនង បន្ទាប់ពីភាសាជាតិ (ភាសាខ្មែរ) យើងបានធ្វើការបញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ។ ដើម្បីធ្វើយ៉ាងណាឱ្យកូនៗមានមូលដ្ឋានគ្រឹះរឹងមាំ យល់កាន់តែច្បាស់ពីអន្តរវប្បធម៌ពិភពលោក និងមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ជាប្រយោជន៍សម្រាប់ការសិក្សា ការស្រាវជ្រាវ ការទំនាក់ទំនង ព្រមទាំងបម្រើវិស័យការងារ និងអាជីវកម្មប្រកបដោយគុណភាព និងវិសាលភាពរបស់ពួកគាត់នាពេលអនាគត។
កម្មវិធីសិក្សាសិល្បៈផ្នែកតន្រ្តី និងរបាំ ជាកម្មសិក្សាជំនាញបែបកម្សាន្តមួយដែលត្រូវបានបង្កើតឡើង ទីមួយក្នុងគោលបំណងបង្កបរិយាកាសរីករាយនាចុងសប្តាហ៍ដល់កូនៗបន្ទាប់ពីការសិក្សាមុខវិជ្ជាគោលរបស់ពួកគាត់ស្ទើរតែពេញមួយសប្តាហ៍។ ទីពីរ ជាមួយការសិក្សានៃកម្មវិធីនេះ គឺជាការបណ្តុះដល់ពួកគាត់នូវការរៀបចំឱ្យមានឥរិយាបថល្អ បង្កើតគំនិតច្នៃប្រឌិត ការបង្កើតថ្មី ទំនួលខុសត្រូវ ព្រមទាំងការផ្តល់តម្លៃនៃវប្បធម៌ជាតិ និងអន្តរជាតិផ្សេងៗ។ ម្យ៉ាងវិញទៀត សកម្មភាពនៃកម្មវិធីនេះ ក៏ជួយអភិវឌ្ឍការលូតលាស់នៃរាងកាយ និងបញ្ញាស្មារតី ព្រមទាំងបណ្តុះនូវភាពក្លាហាន ទំនុកចិត្ត ស្មារតីក្រុម និងទំនាក់ទំនងល្អដល់ពួកគាត់ផងដែរ។
កម្មវិធីសិក្សាផ្នែកជំនាញកីឡាដែលមានលក្ខណៈសម្បូរបែបរបស់យើង (បាល់បោះ បាល់ទាត់ បាល់ទះ ហែលទឹក វាយកូនឃ្លីលើតុ ល្បុក្កតោ វាយកូនបាល់…) ជាកម្មវិធីជំនួយបន្ថែមផ្នែកជំនាញមួយសម្រាប់សិស្សានុសិស្សទទួលបាននូវផលប្រយោជន៍ដើម្បីសុខភាព ការលូតលាស់កាយសម្បទា បញ្ញា ស្មារតី និងបណ្តុះនូវស្មារតីក្រុម ភាពក្លាហាន និងភាពរហ័សរហួនដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់អភិវឌ្ឍសមត្ថភាពសិក្សាឱ្យកាន់តែរីកចម្រើន និងជាសកម្មភាពលំហែមួយបន្ទាប់ពីការខំប្រឹងសិក្សាស្ទើរតែពេញមួយសប្តាហ៍រួច។
ជាមួយការសិក្សានូវមុខជំនាញផ្នែកគេហកិច្ច កូនៗរបស់លោកអ្នកនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះនៃការងារផ្នែកគេហកិច្ច យល់ពីតម្លៃសិល្បៈនៃការរស់នៅ មានទំនួលខុសត្រូវ ការសហការ មានស្មារតីក្រុម ព្រមទាំងផ្តល់តម្លៃនៃកិច្ចការផ្ទះផ្សេងៗទៀតដែលជាតម្រូវការចាំបាច់មួយសម្រាប់មនុស្សម្នាក់ៗក្នុងការរស់នៅប្រកបដោយតម្លៃ និងសុភមង្គលពេញលេញនៅក្នុងគ្រួសារ។ ជាមួយគ្នានេះដែរ ការសិក្សានៃមុខវិជ្ជានេះ ជាប្រភេទនៃសកម្មភាពមួយដែលធ្វើឱ្យកូនៗសិក្សាជាមួយបរិយាកាសរីករាយ និងអនុវត្តកម្មវិធីប្រកបដោយភាតរភាពរវាងពួកគាត់។
ការសិក្សានៅក្នុងថ្នាក់រៀនជាមួយគ្រូដែលមានគុណភាពជាចំណែកមួយយ៉ាងធំក្នុងការផ្តល់ពុទ្ធិដ៏រឹងមាំដល់កូនៗ។ ដើម្បីឱ្យពួកគាត់ទទួលបាននូវការអប់រំពេញលេញ និងសម្បូរបែប សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតនូវការបណ្តុះបណ្តាលបន្ថែមទៀតតាមរយៈសិក្ខាសាលាអប់រំទូទៅដល់សិស្សានុសិស្សជាមួយវាគ្មិនល្បីៗខាងក្នុង និងខាងក្រៅដែលមកពីស្ថានទូត ក្រសួង ស្ថាប័នជាតិ និងអន្តរជាតិនានាក្រោមប្រធាបបទខុសៗគ្នាដែលទាក់ទងនឹងការអប់រំទូទៅ បញ្ហាសង្គម វប្បធម៌ សុខភាព បច្ចេកវិទ្យា សហគមន៍ និងព័ត៌មានសំខាន់ៗផ្សេងៗនៃការសិក្សាជាដើម។ តាមរយៈកម្មវិធីនេះ កូនៗនឹងទទួលបានពុទ្ធិជាលក្ខណៈសកលដែលមានប្រយោជន៍សម្រាប់ការសិក្សា និងការរស់នៅរបស់ពួកគេនាពេលបច្ចុប្បន្ន និងដើម្បីក្លាយខ្លួនជាបញ្ញវន្ត និងប្រជាពលរដ្ឋប្រកបដោយសក្តានុពលសម្រាប់សង្គមជាតិ និងពិភពលោកនាថ្ងៃអនាគត។
កម្មវិធីដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំត្រូវបានបង្កើតឡើងដើម្បីដឹកនាំសិស្សានុសិស្សតាមកម្រិតថ្នាក់នីមួយៗធ្វើការសិក្សា ស្រាវជ្រាវ ស្វែងយល់ បណ្តុះនូវការយល់ដឹង សកម្មភាពមនុស្សធម៌ និងការផ្តល់តម្លៃឱ្យបានទូលំទូលាយតាមរយៈការធ្វើទស្សនកិច្ចនៅតាមតំបន់រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ កសិកម្ម និងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋដោយផ្សាភ្ជាប់ជាមួយកម្មវិធីសិក្សារបស់ពួកគាត់នៅក្នុងថ្នាក់រៀន។ ជាមួយគ្នានេះដែរ វាជាឱកាសរួមមួយនៃការលំហែ និងកសាងមិត្តភាពយ៉ាងជិតស្និទ្ធរវាងពួកគាត់បន្ទាប់ពីសិក្សានៅក្នុងសាលាពេញមួយឆ្នាំ។
ដើម្បីធ្វើឱ្យគុណភាពអប់រំនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ស្របតាមស្តង់ដារជាកម្រិតសកល បន្ទប់ពិសោធដែលបំពាក់ទៅដោយសម្ភារៈ និងឧបករណ៍ទំនើបសម្រាប់កម្មវីធីពិសោធន៍ជាពិសេសលើមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រ ( រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា…) ត្រូវបានបង្កើតឡើងសម្រាប់សិស្សានុសិស្សធ្វើការពិសោធ សិក្សា ស្រាវជ្រាវ និងស្វែងយល់ឱ្យកាន់តែច្បាស់អំពីបាតុភូត ចលនា ប្រតិកម្ម ឬលក្ខណៈនៃវត្ថុ អង្គធាតុ រូបធាតុ រុក្ខជាតិ និងធម្មជាតិ ដើម្បីឱ្យពួកគេយល់កាន់តែច្បាស់ និងមានចំណេះដឹងរឹងមាំជាកម្រិតសកលស្របតាមគុណភាពអប់រំនៃប្រទេសជឿនលឿននានា ដោយផ្សាភ្ជាប់ជាមួយការសិក្សាមេរៀននៃមុខវិជ្ជាផ្សេងៗដែលពួកគាត់សិក្សានៅក្នុងថ្នាក់។
កម្មវិធីនេះជាកម្មវិធីសិក្សាបន្ថែម ដោយដឹកនាំកូនៗចូលរួមក្នុងសិក្ខាសាលា ការបណ្តុះបណ្តាល ឬទស្សនកិច្ចសិក្សានៅតាមស្ថានទូត មណ្ឌលវប្បធម៌ ទេសចរ សហគ្រាស ឬក្រុមហ៊ុនធំៗក្នុងគោលបំណងបណ្តុះ និងពង្រីកនូវវិសាលភាពចំណេះបន្ថែមលើវប្បធម៌ ប្រវត្តិសាស្ត្រ សង្គម ការគ្រប់គ្រង បច្ចេកវិជ្ជា លក្ខណៈអាជីវកម្ម ចំណេះដឹងថ្មីដែលទាក់ទងនឹងការសិក្សា និងជំនាញទន់ (Soft Skills) ផ្សេងៗដើម្បីឱ្យពួកគាត់ត្រៀមខ្លួនក្លាយជាបញ្ញវន្ត និងធនធានប្រកបដោយសក្តានុពលសម្រាប់សង្គម និងពិភពលោកនាពេលអនាគត។