ទំព័រដើម / ផ្នែកកាំមេរ៉ាសុវត្ថិភាព
ដើម្បីពង្រឹងសុវត្ថិភាពសាលារៀន និងមានការសហការជាមួយផ្នែកសាលារៀន និងសុវត្ថិភាពសាធារណៈដែលផ្តោតសំខាន់ទៅលើសុវត្ថិភាព។ យើងមានក្រុមប្រតិបត្តិការ (ផ្នែកកាំមេរ៉ាសុវត្ថិភាព) ដែលពិនិត្យលើសុវត្ថិភាពទូទៅតាមរយៈកាំមេរ៉ាច្រើនគ្រឿងដែលបានដំឡើងនៅគ្រប់តំបន់ដែលអាចនឹងមានហានិភ័យផ្សេងៗកើតឡើង។ ផ្នែកនេះពិតជាសំខាន់សម្រាប់ក្រុមហ៊ុនទាំងមូល ដែលក្រុមប្រតិបត្តិការរបស់យើងធ្វើការវិលជុំពេញមួយសប្តាហ៍។ ផ្នែកនេះមិនត្រឹមតែត្រួតពិនិត្យទៅលើបញ្ហាសុវត្ថិភាពប៉ុណ្ណោះទេ ផ្នែកនេះក៏ត្រួតពិនិត្យផងដែរទៅលើរាល់បុគ្គលិកនីមួយៗដើម្បីធានាឱ្យបានការធ្វើការប្រកបដោយប្រសិទ្ធភាព និងគោរពតាមគោលការណ៍សំខាន់របស់ក្រុមហ៊ុន។