សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ទី៧ ទាំងបីសាខា ទៅកាន់សួនកម្សាន្តធម្មជាតិ EM ស្ថិតនៅភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។ដើម្បីស្វែងយល់កាត់បន្ថយ និងទប់ស្កាត់ការទទួលទានបន្លែមានសារធាតុពុល ឬគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាព។ សិស្សានុសិស្សបានយល់ដឹងច្បាស់ពីប្រភេទបន្លែធម្មជាតិណាដែលមានគុណប្រយោជន៍ដល់សុខភាពដូចជាបន្លែជួយព្យាបាលជំងឺ បន្លែបង្កើតឈាម បន្លែការពារសុខភាព និងបន្លែមានផ្ទុកសារធាតុពុល ឬគីមីដែលបណ្ដាឱ្យប៉ះពាល់សុខភាព។
ចែករំលែកអត្ថបទនេះ