កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកគ្រូ សុខ ម៉ានីបានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅធ្វើពិសោធនអំពី សង្កេតខួរជ្រូក និងការវះកាត់គ្រាប់ភ្នែកគោ ឬភ្នែកជ្រូកនៅក្នុងបន្ទប់ពីសោធ។ អ្នកគ្រូបានបង្ហាញការវះកាត់ជាក់ស្តែងទាំងនេះដើម្បីឱ្យសិស្សានុសិស្សកាន់តែងាយយល់ដោយផ្អែកទៅលើផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងជាកក្តតាជួយជំរុញឱ្យសិស្សចង់រៀន និងចងចំាមេរៀន។ ជាក់ស្តែងមុខវិជ្ជាជីវវិទ្យាជាផ្នែកវិទ្យាសាស្រ្តដែលទាមទាឱ្យសិស្សមានការពិសោធន៍ដើម្បីស្វែងយល់ទៅតាមដំណាក់កាលមេរៀនក្នុងការស្រាវជ្រាវក្នុងពេលធ្វើការវះកាត់ជាក់ស្តែង ដើម្បីសិក្សាឱ្យដឹងច្បាស់ពីទម្រង់គ្រាប់ភ្នែក ភ្នាសគ្រាប់ភ្នែក ក្លេរ៉ូទិច ក្លូរ៉ូអ៊ីត អង្គស៊ីលីយែ ប្រស្រីភ្នែក រេទីន កែវភ្នែក សិរីរាង្គការពារ សិរីរាង្គចលករ តួនាទីរបស់ភ្នែក និងស្រទាប់ខួរជ្រូកជាដើម។
ចែករំលែកអត្ថបទនេះ