ថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៣ស្ដីអំពី “វិធីដក”

ទំព័រដើម / ថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៣ស្ដីអំពី “វិធីដក”

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកទ្បេង​ សុខអេង ចាងហ្វាង​ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី៣ ស្ដីអំពី “វិធីដក”​ បង្រៀនដោយអ្នកគ្រូ ឥន កែវកន្និដ្ឋា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និង   បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ ​​​​​​​​​​​​​​​​​​​​​​​ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ