ការផ្តល់សមត្ថភាពសិក្សាលេចធ្លោររបស់យើង
សាលារៀនយើង ផ្តល់នូវការបង្រៀនចំណេះដឹងទូទៅកម្រិតសកល និងឱកាសពិសេសផ្សេងៗដែលធ្វើឱ្យសិស្សានុសិស្សទទួលបានលទ្ធផលហួសពីការរំពឹងទុក ព្រមទាំងធ្វើការអភិវឌ្ឍតម្លៃ និងមហិច្ឆតាដ៏មុតស្រួចរបស់ពួកគាត់ផងដែរ។ ហើយនៅប្រទេសកម្ពុជា មានតែសាលារៀនយើងតែមួយគត់ដែលផ្តល់នូវការអប់រំចំណេះដឹងទូទៅដែលមានគុណភាពសម្រាប់មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់កូនៗ។
លទ្ធផលសិក្សារបស់សិស្សានុសិស្សយើងថ្មីៗ
ជាមួយកម្មវិធីសិក្សារបស់យើង គឺធ្វើឱ្យកូនរបស់លោកអ្នកទទួលនូវលទ្ធផលសិក្សាកម្រិតខ្ពស់ទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសង្គម។ ទន្ទឹមនឹងនេះ ចំណេះដឹងផ្នែកភាពជាអ្នកដឹកនាំ ស្មារតីក្រុម និងគំនិតរិះគន់បែបស្ថាបនាក៏ត្រូវបានបណ្តុះបណ្តាលដល់ពួកគាត់ផងដែរ។ ខាងក្រោមនេះជាលទ្ធផលសិក្សារបស់សិស្សានុសិស្សយើងមួយចំនួនសម្រាប់ ឆ្នាំសិក្សា២០១៧-២០១៨ កន្លងទៅថ្មីៗ
- សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង សាខាទួលគោក និងសាខាចាក់ង្រែ ទទួលបានបណ្ណសរសើរចំនួន០៦បណ្ណ ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លើការស្នាដៃល្អប្រសើរក្នុងការគ្រប់គ្រង រដ្ឋបាល បរិស្ថាន និងបច្ចេកទេសបង្រៀន-រៀនសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ហើយបណ្ណសរសើរកម្រិតឆ្នើមនេះសាលារៀនយើង
- ឆ្នាំសិក្សា២០១៧-២០១៨ សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងបានប្រឡងថ្នាក់ជាតិជាប់ឡើងកម្រិតសិក្សាថ្នាក់អនុវិទ្យាល័យ១០០%។
- ក្នុងឆ្នាំសិក្សា២០១៧-២០១៨ សិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន៩៩.៦០% (ស្នើ៤៣៥នាក់) ក្នុងចំណោមសិស្ស៤៣៧នាក់។
- សិស្សថ្នាក់ទី១២ នៃសាលារៀនយើង ប្រឡងជាប់សញ្ញាបត្របាក់ឌុបទទួលបានភាគរយច្រើនជាងគេជារៀងរាល់ឆ្នាំ (ជាមធ្យមប្រហែលជិត៩០%) បើប្រៀបធៀបជាមួយសាលាឯកជនល្បីៗ និងសាលារដ្ឋនានានៅទូទាំងប្រទេស។ ចំពោះភាគរយនៃសិស្សជាប់និទ្ទេសA ក៏ទទួលបានភាគរយច្រើនជាងគេដែរក្នុងនោះមានចំនួន២៣នាក់ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។
- នៅឆ្នាំ២០១៨ សិស្សរបស់យើងម្នាក់បានប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកមុខវិជ្ជារូបវិទ្យា ដោយទទួលបានចំណាត់ថ្នាក់លេខ៤។
- នៅឆ្នាំ២០១៨ សិស្សថ្នាក់ទី៥ របស់សាលារៀនយើងម្នាក់ទទួលបានមេដាយសំរឹទ្ធិ (Bronze Award) សម្រាប់ការប្រកួតសមត្ថភាពគណិតវិទ្យាវ័យអន្តរជាតិវ័យក្មេង(International Junior Math Olympiad) ដែលរៀបចំឡើងដោយ SASMO នៅប្រទេសថៃ។
- នៅឆ្នាំ២០១៨ សិស្សថ្នាក់ទី១០ និងទី១១ របស់យើងចំនួន០២រូប បានទទួលមេដាយមាស (Golden Award) ទាំងពីរនាក់ សម្រាប់ការប្រកួតនិយាយភាសាអង់គ្លេសក្រោមប្រធានបទស្រាវជ្រាវអំពី Global National History Day ដែលរៀបចំឡើងដោយ Behring Global Education Foundation នៅប្រទេសចិន។
- នៅឆ្នាំ២០១៨ សិស្សានុសិស្សរបស់យើង ចំនួន០២រូបទទួលបានមេដាយមាស (Golden Award) ក្នុងកម្មវិធីប្រកួត Global Learning Across Borders (LAB) ជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ាន និងសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តនៅប្រទេសវៀតណាម។
ការអប់រំរបស់យើងជាការអប់រំសម្រាប់សតវត្សទី២១
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺធ្វើការអប់រំកូនរបស់លោកអ្នកដោយផ្សារភ្ជាប់ទៅនឹងឱកាសនាថ្ងៃអនាគតរបស់ពួកគាត់។ តាមរយៈការសហការជាមួយក្រសួង និងមន្ទីរអប់រំ ស្ថាប័ន និងអ្នកជំនាញល្បីៗនៅលើពិភពលោក សិស្សានុសិស្សនឹងទទួលបាននូវទំនុកចិត្តសម្រាប់ការច្នៃប្រឌិតអនាគតរបស់ពួកគាត់។ ហើយយើង បណ្តុះនូវភាពក្លាហាននៃគំនិតមហិច្ឆតា គំនិតឯករាជ្យ និងគំនិតច្នៃប្រឌិតសម្រាប់ផលប្រយោជន៍នៃការតម្រង់ទិសវិជ្ជាជីវៈរបស់ពួកគាត់នាថ្ងៃអនាគត។
ការអប់រំដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងពិភពលោក
ក្រៅតែអំពីការសិក្សា សាខានៃសាលារៀនយើងនីមួយៗក៏ផ្តោតផងដែរចំពោះតម្លៃនៃអន្តរវប្បធម៌ សុជីវធម៌ គុណធម៌ ទំនាក់ទំនងជាសកល និងការចូលរួមក្នុងសង្គម និងខាងក្រៅសង្គមរបស់កូនៗដើម្បីឱ្យពួកគាត់ម្នាក់ៗក្លាយជាពលរដ្ឋដែលពោរពេញទៅដោយធនធាន និងសក្តានុពលសម្រាប់សង្គមជាតិ និងពិភពលោក។