ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ពិសោធស្ដីពីការបង្ហាញអត្តសញ្ញាណអង់ស៊ីម មុខវិជ្ជាជីវវិទ្យា
កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកគ្រូ អ៊ិន ឆាយ បានដឹកនាំសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ ការពិសោធន៍ត្រូវបានធ្វើឡើងក្រោម ប្រធានបទ “បង្ហាញអត្តសញ្ញាណអង់ស៊ីម” លើមុខវិជ្ជាជីវវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។