កម្មវិធីបំណិនជីវិត៖ ស្ងោរជ្រក់បង្គា

ទំព័រដើម / កម្មវិធីបំណិនជីវិត៖ ស្ងោរជ្រក់បង្គា

កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ អ្នកគ្រូ លាស់ តី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដើម្បីធ្វើកម្មវិធីបំណិនជីវិតស្ដីពី ស្ងោរជ្រក់បង្គា។ កម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀតសិស្សានុសិស្សប្រាកដជាអាចបកស្រាយ និងអាចធ្វើស្ងោរជ្រក់បង្គានេះដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅផ្ទះវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ ថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។
កម្មវិធីបំណិនជីវិត៖  ស្ងោរជ្រក់បង្គា 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ