បទបង្ហាញស្ដីពី៖ ការចុះទស្សនកិច្ចសិក្សាទៅសារមន្ទីរ

ទំព័រដើម / បទបង្ហាញស្ដីពី៖ ការចុះទស្សនកិច្ចសិក្សាទៅសារមន្ទីរ

កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ចាងហ្វាង ទី មុនីរក្ស បានធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរជាតិ សម្រាប់សិស្សថ្នាក់ទី៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។ សិក្ខាសាលាត្រូវបានប្រព្រឹត្តទៅនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល។​ ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ