ការធ្វើបទបង្ហាញស្តីពី​ដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តវាំងចាស់ និងភ្នំព្រះរាជ្យទ្រព្យ សម្រាប់សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

ទំព័រដើម / ការធ្វើបទបង្ហាញស្តីពី​ដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តវាំងចាស់ និងភ្នំព្រះរាជ្យទ្រព្យ សម្រាប់សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចាងហ្វាង អុី ប៊ុនលី បានធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តវាំងចាស់ និងភ្នំព្រះរាជ្យទ្រព្យ សម្រាប់សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ សិក្ខាសាលាត្រូវបានប្រព្រឹត្តទៅនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។​ ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ