សិក្ខាសាលាស្ដីអំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

ទំព័រដើម / សិក្ខាសាលាស្ដីអំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំ សិក្ខាសាលាស្តីអំពី៖ ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជាពិសេសបារីអេឡិចត្រូនិច។ សិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងជាមូលដ្ឋានស្តីពីគ្រឿងញៀន និងភាពញៀនទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ វាគ្មិន បានធ្វើការពន្យល់ទៅដល់សិស្សានុសិស្សដូចជា៖

     ១. ឱ្យសិស្សដឹងអំពីនិយមន័យគ្រឿងញៀន និងភាពញៀន

     ២. ឱ្យសិស្សដឹងពីចំណាត់ថ្នាក់របស់គ្រឿងញៀន

    ៣. ឱ្យសិស្សយល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច

     ៤. ឱ្យសិស្សយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច

     ៥. យល់ដឹងពីការចូលរួមរបស់គ្រូបង្រៀន យុវជន និងអ្នកអាណាព្យាបាលក្នុងការបង្ការការប្រើប្រាស់គ្រឿងញៀន

ក្រោយពីបញ្ចប់សិក្ខាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានទទួលចំណេះបន្ថែមទៀត ព្រមទាំង​វិធី​សាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបារីអេឡិចត្រូនិច។ មួយវិញទៀត អាចជួយផ្សព្វផ្សាយពីផលលំបាកក្នុងការប្រើប្រាស់គ្រឿងញៀន​ ជាពិសេសបារីអេឡិចត្រូនិច ទៅដល់មិត្រភក្តិ រួមទាំងក្រុមគ្រួសារ​​ ដើម្បីកុំឱ្យអ្នកទាំងនោះសាកល្បងប្រើគ្រឿងញៀននេះ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ