ពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A

ទំព័រដើម / ពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប     អាមេរិកាំង បានរៀបចំពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃ        សាលារៀន អន្តរទ្វីប អាមេរិកាំង  ការិយាល័យកណ្តាល ក្រោមអធិបតីភាព      ចាងហ្វាង រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយនៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ និងអ្នកអាណាព្យាបាលសិស្សចូលរួមអបអរសាទរផងដែរ។

​សមិទ្ធផល​ដ៏​ត្រចះត្រចង់ ​ដែល​ស្របតាមគោល​នយោបាយ​អប់រំ​ប្រកប​ដោយ​គុណភាព ​និង​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​ស្ដង់ដារ​បទដ្ឋាន​អប់រំ​ជាតិ​នៃ​សាលារៀន   អន្តរទ្វីប អាមេរិកាំង។ អ្វីដែល​ពិសេស​នោះ គឺជោគជ័យ​ទាំង​អស់​នេះ ពុំ​មែន​កើត​ចេញ​ពី​ព្រេង​សំណាង​នោះ​ទេ តែ​ផ្ទុយ​មក​វិញ​គឺកើត​ចេញពី​ការខិតខំ​ប្រឹង​ប្រែង​ និង​មាន​ផែនការ​អប់រំ​ ក៏​ដូចជា​ទស្សន​វិស័យ​យ៉ាងច្បាស់​លាស់ ព្រមទាំគួប​ផ្សំ​ជាមួយ​នឹង​ការ​សហការ​របស់​សិស្សានុសិស្ស និង​ការ​ជំរុញលើកទឹកចិត្តរបស់អាណាព្យាបាលផង     ដែរ។ ​ ជាចុងក្រោយនៃកម្មវិធី គណៈគ្រប់គ្រងសាលារៀនបានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A  ព្រមទាំងមានការថតរូបអនុស្សាវរីយ៍រួមគ្នាយ៉ាងសប្បាយរីករាយក្រៃលែង។

 

សកម្មភាពពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ