ទំព័រដើម / ការប្រឡងប្រចាំខែកុម្ភៈ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២
នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីប្រឡងប្រចាំខែកុម្ភៈ សម្រាប់ថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ចំពោះការប្រឡងនេះដែរ សាលាបានកំណត់ការប្រឡងឱ្យស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។ គួរបញ្ជាក់ផងដែរថាសិស្សានុសិស្សបានដឹងហើយក៏បានអនុវត្តនៅបទបញ្ជារបស់សាលា គ្មានសំណៅឯកសារ គោរពពេលវេលានៃការប្រឡង គ្មានការចម្លងគ្នា និងមានភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូប ដែលត្រួតពិនិត្យការប្រឡង រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនផងដែរ។ សម្រាប់ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ និងបញ្ចប់ដោយភាពសប្បាយរីករាយ ។