កម្មវិធីបំណិនជីវិតស្តីពី៖ ការធ្វើបង្អែមបបរពោត

ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពី៖ ការធ្វើបង្អែមបបរពោត

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកគ្រូ ដៀម សុវណ្ណ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានរៀបចំបំណិនជីវិត ការធ្វើបង្អែមបបរពោត ការបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យប្អូនៗ សិស្សានុសិស្សមានបំណិតជីវិតបន្ថែមផ្នែកចម្អិនអាហារ រួមផ្សំទាំងការរៀនរៀបចំទុកដាក់ផ្ទះបាយឱ្យមានរបៀបជាពិសេសគឺអនាម័យផ្ទះបាយ។ ជាការពិតណាស់អាហារឆ្ងាញ់មិនផ្តោតតែលើរសជាតិតែមួយមុខនោះទេ រួមផ្សំទាំងអនាម័យ និងការរៀបចំទុកដាក់គ្រឿងទេសផងដែរ។ សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់ពេលគ្រូបង្រៀន ដោយអារម្មណ៍សប្បាយរីករាយជាពិសេសគឺជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ ក៏ដូចជាអ្នកគ្រូផងដែល។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹង​គ្រប់​គ្រាន់​នឹងចង​ចាំ​មេរៀនបាន​ល្អ​។

តំណរភ្ជាប់កាន់ Facebook Page:

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ