បទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនីហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ

ទំព័រដើម / បទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនីហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ

កាលពីថ្ងៃទី២២ ខែកុម្ភៈ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៧៩ ដំណើរទស្សនកិច្ចសិក្សាទៅកាន់វត្តហរិរក្សរាជិនីហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ជូនដល់សិស្សនុសិស្សទី១២ ដោយចាងហ្វាង ស្តើង សារ៉េត ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖

១. ស្វែងយល់ផ្សារភ្ជាប់មេរៀនសិក្សាដោយផ្ទាល់ទៅនឹងភ្នំព្រះរាជទ្រព្យ ដែលជាតំបន់ប្រវត្តិសាស្ត្រដែលជាអតីតរាជធានីខ្មែរនាសម័យឧដុង្គហើយបច្ចុប្បន្នជាទីតម្កល់នូវចេតិយអតីព្រះមហាក្សត្រខ្មែរ និងព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធដែលប្រជាជនខ្មែរជាង៩០ភាគរយបានកំពុងប្រតិបត័ន៍។

២. យល់ដឹងពីរឿងរ៉ាវ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងពង្សាវតាប្រទេសកម្ពុជា រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងដងផ្លូវក្នុងស្ថិតក្នុងភូមិវាំងក្នុង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

៣.​​ទស្សនាបរិស្ថានធម្មជាតិ និងស្រូបយកខ្យល់អាកាសបរិសុទ្ធក្រោមម្លប់ឈើត្រឈឹងត្រឈៃដេរដាសជាមួយនឹងសំឡេងរៃយំកងរំពងលើផែនដីប្រវត្តិសាស្ត្រប្រកបដោយបរិយាកាសស្រស់ថ្លាជាទីមនោរម្យក្រៃលែង។

៤.  រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់ តែ​ប្រសើរ។

៥.​ បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ទស្សន​កិច្ចនៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ