តើ​អ្វីទៅ​ដែល​ធ្វើ​ឱ្យ​សាលារៀន​យើង​មាន​លក្ខណៈ​ពិសេស​?

ទំព័រដើម / តើ​អ្វីទៅ​ដែល​ធ្វើ​ឱ្យ​សាលារៀន​យើង​មាន​លក្ខណៈ​ពិសេស​?

យើងមានមហិច្ឆតាដើម្បីកូនៗរបស់លោកអ្នក

យើង​ជឿជាក់​ថា​គ្មាន​ដែន​កំណត់​អ្វី​សម្រាប់​យើង​ក្នុង​ការជំរុញ​ឱ្យ​មាន​ភាព​ជោគជ័យ​ទាំង​ការសិក្សា​ និង​ផ្នែក​ សង្គម​ដល់​កូន​ៗគ្រប់រូប​នោះ​ឡើយ​។ យើង​ធ្វើការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ដើម្បី​ឱ្យ​ពួកគេ​សម្រេច​នូវ​ក្តី​ស្រ​ម៉ៃ​ និង​មាន​ភាព​ក្លាហាន​សម្រាប់​ជម្នះ​នូវ​អ្វី​ដែល​ថ្មី​ចំពោះ​គ្រប់​ទិដ្ឋភាព​នៃ​ការអប់រំ​របស់​ពួកគាត់​។

សាខារបស់យើង

បច្ចុប្បន្ន​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទាំង​ដប់សាខា​ មានដូចជា សាខា​ម៉ៅសេទុង​ សាខា​ទួលគោក​ សាខា​ចាក់​អង្រែ​ សាខា​ចោមចៅ​ សាខា​ផ្សារថ្មី​ សាខាជ្រោយចង្វារ សាខាសៀមរាប សាខាតាកែវ សាខាសែនសុខ និងសាខាច្បារអំពៅ មាន​សិស្ស​ជាច្រើន​ចុះឈ្មោះ​ចូលរៀន​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជា​គ្រួ​សា​រសិក្សាដ៍​ស្អិត​រមួត​របស់​កូន​ៗនៅក្នុង​ប្រទេស​។ ម៉្យាងទៀត​ដើម្បី​ភាព​ងាយស្រួល​សម្រាប់​កូន​ៗលោកអ្នក​ យើង​នឹង​ពង្រីក​សា​ខា​សក្តា​នុ​ពល​ជាច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នោះ​មាន​សាខា​សែនសុខ​ ទួល​ សង្កែ​ ចំការ​ដូង​ ច្បារអំពៅ​ នៅ​ខេត្តបាត់ដំបង​ ​ និង​នៅ​កំពង់ចាម​។ល។

ការសិក្សា​ និង​ការ​បង្រៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​របស់​យើង​មាន​វិធីសាស្ត្រ​នៃ​ការអប់រំ​ចំណេះដឹង​ទូទៅ​ពិសេស​ដល់​សិស្សា​នុ​ សិស្ស​នី​មួយ​ៗដើម្បី​ឱកាស​តែមួយគត់​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​របស់​ពួកគាត់​ទាំង​ការសិក្សា​ និង​ផ្នែក​សង្គម​។

គោលកាណ៍ប្តូរ ឬផ្ទេរសាខា

ជាមួយ​និ​តិ​វិធី​ដែល​បាន​កំណត់​ដោយ​គណៈ​គ្រប់គ្រង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ប្រព័ន្ធ​នៃ​ការ​ប្តូរ​ ឬផ្ទេរ​សាខា​របស់​យើង​ គឺ​បង្ក​ភាព​ងាយស្រួល​សម្រាប់​អ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​នៅ​តាម​សាខា​នី​មួយ​ៗនៃ​សាលារៀន​។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ