សិក្ខាសាលាតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ស្តីពី៖ ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

ទំព័រដើម / សិក្ខាសាលាតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ស្តីពី៖ ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

កាលពី​ថ្ងៃ​ទី​១៩ ​​ខែ​មីនា​ ​ឆ្នាំ​២​០​២៤​ មានការធ្វើសិក្ខាសាលាតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ស្តីពី៖ ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ដឹកនាំដោយ ដូ ដាវិន អតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ ក្នុងការធ្វើបទបង្ហាញនេះដែរ ដើម្បីផ្តល់ព័ត៌មានពីការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅតាមសាកលវិទ្យាល័យ​ និងការរៀបចំឯកសារដែលជាតម្រូវការសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍​ ការចូលរួមក្នុងការស្ម័គ្រចិត្តធ្វើការក្នុងសង្គម។ មួយវិញទៀត ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីកម្មវិធីសិក្សា និងការជ្រើសរើសមុខវិជ្ជាសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និង​ជីវិតរស់នៅក្នុងសាកលវិទ្យាល័យ។ នៅក្នុងបទបង្ហាញនេះផងដែរ​ សិស្សានុសិស្សបានដឹងពី ​អត្ថប្រយោជន៍​ក្នុង​ការ​ទទួល​បាន​ការសិក្សា​ ​នៅ​ក្នុង​សាកលវិទ្យាល័យដោយភាពសប្បាយរីករាយ។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ